ពាក្យស្លោកមើលងាយ ម៉ូដែលតូចរូបនេះ កំពុងធ្វើឲ្យកើតរឿងក្ដៅគគុក
- 2018-01-10 14:46:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យស្លោកមើលងាយ ម៉ូដែលតូចរូបនេះ កំពុងធ្វើឲ្យកើតរឿងក្ដៅគគុក
ចន្លោះមិនឃើញ
ពាក្យស្លោក “Coolest monkey in the jungle" មានន័យថា "ស្វាមួយប្រភេទដ៏ល្អបំផុតនៅក្នុងព្រៃ" លើអាវរបស់ក្រុមហ៊ុន H&M ដែលពាក់ដោយតារាម៉ូដែលតូចស្បែកខ្មៅ កំពុងរងការចោទប្រកាន់ថា "ប្រកាន់ពូជសាសន៍" ហើយតារាល្បីៗនៅឧស្សាហកម្មហូលីវូដ កំពុងមានប្រតិកម្មយ៉ាងក្ដៅគគុក។
ប្រតិកម្មតបទៅនឹងពាក្យស្លោកលើអាវរបស់ក្រុមហ៊ុន H&M តារារ៉េប និងជាអ្នកនិពន្ធបទចម្រៀង P Diddy បានយករូបភាពកុមារស្បែកខ្មៅទៅបង្ហោះលើ Instagram ផ្ទាល់ខ្លួនដោយកាត់តដាក់មកុដ និងកែប្រែពាក្យស្លោកទៅជា "Coolest King in the World" មានន័យថា "មហាក្សត្រដ៏អស្ចារ្យបំផុតក្នុងលោក" វិញ។
បន្ថែមពីលើនេះលោក បានភ្ជាប់ជាមួយសារថា "សូមធ្វើការគោរពពេលណាអ្នកសម្លឹងមកពួកយើង។ ហើយត្រូវប្រាកដថា អ្នកបានឃើញ ព្រះមហាក្សត្រនិងធម្មជាតិដ៏អស្ចារ្យដែលបាននាំសិរីសួស្ដី មកឲ្យពួកយើង"។
ទន្ទឹមគ្នានេះ ក៏មានព័ត៌មានថា តារាប្រុសរូបនេះ ក៏ចង់ផ្ដល់ឲ្យម៉ូដែលតូចស្បែកខ្មៅនេះនូវកិច្ចសន្យាដែលមានតម្លៃដល់ទៅ១លានដុល្លារទៀតផង។ ប៉ុន្តែពាក់ព័ន្ធនឹងរឿងនេះ មិនមានតំណាងណាម្នាក់របស់លោក អះអាងជាផ្លូវការឡើយ ហើយសាមីខ្លួនទៀតសោត ក៏មិនបានផ្ដល់ការអធិប្បាយណាមួយជាមួយសារព័ត៌មានដែរ។
The Weeknd គឺជាតារាល្បីម្នាក់ទៀតដែលបានរិះគន់ចំពោះអ្វីដែលបានកើតឡើងចំពោះតារាម៉ូដែលតូចល្អិតខាងលើដែរ។ រូបគេបានសរសេរសារលើ Twitter ផ្ទាល់ខ្លួនថា រូបគេបានភ្ញាក់ពីដំណេកហើយឃើញរឿងដ៏គួរឲ្យអាម៉ាស់នេះ និងថា នេះជាការប្រមាថដ៏រូបគេយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ គេនឹងមិនធ្វើការជាមួយ H&Mទៀតទេ។
មិនត្រឹមតែសិល្បករល្បីទេ សូម្បីអ្នកសារព័ត៌មានក៏ចេញមុខប្រតិកម្មចំពោះក្រុមហ៊ុនម្ចាស់ផលិតផលខាងលើដែរ។ Charles M. Blow ដែលធ្វើការឲ្យកាសែត The New York Times បានចាត់ទុកថា រឿងដែលកើតឡើងនេះគឺជាអំពើឆ្កួតលីលា។ លោកសរសេរលើ Twitter ថា "តើខួរក្បាលលាមករបស់អ្នកឯងបានមកពីណា?”។
ជុំវិញបញ្ហានេះ សាមីស្ថាប័ន H&M បានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ បានថ្លែងថា "រូបភាពនេះយើងបានលុបចេញពីគ្រប់ Channel របស់យើងហើយ និងក៏សូមអភ័យទោសអ្នករាល់គ្នាចំពោះរឿងដែលកើតឡើងផង"៕