ផ្អើលពេញពិភពលោក បុរសជប៉ុនចេញមុខសុំទោស ក្រោយអះអាងបានលូតកម្ពស់វែងមិនគួរឲ្យជឿ
- 2018-01-11 02:34:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលពេញពិភពលោក បុរសជប៉ុនចេញមុខសុំទោស ក្រោយអះអាងបានលូតកម្ពស់វែងមិនគួរឲ្យជឿ
ចន្លោះមិនឃើញ
អវកាសយានិកជប៉ុន ដែលប្រកាសតាមគណនីបណ្ដាញសង្គម Twitter ថាលូតកម្ពស់ ៩ សង់ទីម៉ែត្រក្រោយរស់នៅក្នុងស្ថានីយអវកាសអន្តរជាតិរយៈពេល ៣ សប្ដាហ៍នោះ បានគេមុខសុំទោសជាសាធារណៈនូវអ្វីដែលគាត់អះអាងកាលពីថ្ងៃ ៩ មករា ២០១៨។
លោក Norishige Kanai បញ្ជាក់ថាពេលដែលគាត់អះអាងលូតកម្ពស់ ៩ សង់ទីម៉ែត្រ គឺដោយសារកំហុសបច្ចេកទេសនៃឧបករណ៍វាស់ដែលមិនដឹកស្មានដល់ ខណៈធាតុពិតគាត់ពិតជាបានលូតកម្ពស់មែន ប៉ុន្តែត្រឹម ២ សង់ទីម៉ែត្រប៉ុណ្ណោះ។
ការវាស់កម្ពស់បញ្ជាក់ជាលើកទីពីររបស់លោក Norishige Kanai គឺធ្វើឡើងក្រោយអវកាសយានិករុស្ស៊ី ដែលមេបញ្ជាការក្នុងប្រតិបត្តិការទៅអវកាសរបស់ Kanai សង្ស័យថានេះពិបាកនឹងជឿ ហើយជាលទ្ធផល គឺពិតជាមិនលូតដល់ ៩ សង់ទីម៉ែត្រមែន។
ការសិក្សាកន្លងមករបស់ NASA បានរកឃើញត្រឹមថារាងកាយមនុស្សដែលទៅនៅអវកាសអាចលូតកម្ពស់ចន្លោះពី ៣ ទៅ ៥ សង់ទីម៉ែត្រ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់