រថយន្ត​​ម្ដាយ​ G-Devith ត្រូវ​​​ចោរ​លួច​កាល​ពី​យប់​មិញ​

  • 2018-01-11 03:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ម៉ាក​ Corolla ស៊េរី​ ២០០២ របស់​ម្ដាយ​តារា​ចម្រៀង​ G-Devith ត្រូវ​បាន​ចោរ​លួច​កាល​ពី​យប់​មិញ​​​​នៅ​ក្បែរ​វត្ត​គោក​បញ្ជាន់​ ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ រាជធានី​ភ្នំពេញ​។

តាម​ដំណឹង​ដែល​ Sabay ទទួល​បាន​ពី​ G-Devith បាន​ឲ្យ​ដឹង​ថា​ រថយន្ត​​ Corolla របស់​ម្ដាយ​លោក​ចត​នៅ​មុខផ្ទះ​ដូច​រាល់​ដង​ មិន​ដែល​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ​ ទើប​មិន​បាន​ចាប់​អារម្មណ៍​ថា​មាន​ករណី​ចោរ​កម្មកើត​ឡើង​ដូច្នេះ​។ ខណៈនេះ​ខ្លួន​ជាមួយ​ម្ដាយ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ស្វែង​រក​រថយន្ត​នោះ​ហើយ​។​

តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​ បាន​រៀប​រាប់​ជាមួយ​អារម្មណ៍​សោក​ស្ដាយ​ថា​៖​" ម៉ាក់​ខ្ញុំ​គាត់​អត់​ដឹង​ថា​បាត់​ឡាន​ពី​ម៉ោង​ប៉ុន្មាន​ទេ តែ​ពេល​គាត់​ក្រោក​រៀប​​ចំ​អីវ៉ាន់​លក់​ដូរ​ ប្រហែល​ម៉ោង​៤ ទៀប​ភ្លឺ​ទើប​ដឹង​ថា​បាត់​ឡាន​។ ឡាន​ហ្នឹង​ម៉ាក់​គាត់​ទិញ​តម្លៃ ១២ ០០០ ដុល្លារ​បង​"៕​

G-Devith ជាមួយ​ម្ដាយ និង​ប្អូន​ស្រី

អត្ថបទ៖ ឆុង ស៊ីណាន