ច្បាស់ការហើយ! ផ្លូវ​ល្បឿន​លឿន​ដំបូង​បង្អស់​នៅ​​កម្ពុជា​​សម្រេច​ឲ្យ​សាងសង់ឆ្នាំនេះ

  • 2018-01-11 05:14:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ល្បឿន​លឿន​ដំបូងបង្អស់​នៅកម្ពុជា​ដែល​នឹង​ត្រូវ​ចំណាយ​ថវិកា​ ប្រមាណ​១៩០០​លាន​ដុល្លារ​ជាជំនួយ​របស់​រដ្ឋាភិបាលចិន​ ត្រូវបានសម្រេចឲ្យសាងសង់ជាផ្លូវការហើយ ក្រោម​កិច្ច​ព្រមព្រៀង​រវាង​ក្រសួង​សាធារណៈ​ការ និង​ក្រុមហ៊ុនចិន ក្នុងកិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង​លើកទី២ ​នាព្រឹក​ថ្ងៃទី​ ១១ មករា ២០១៨។

លោក វ៉ាស៊ីម សូរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា គម្រោង​នេះ​អាច​នឹង​បើកការដ្ឋាន​សាងសង់​នៅ​ដើ​ម​ឆ្នាំ​២០១៨ នេះ និង​ចាត់​ទុក​ថា នេះគឺជាមោទនភាពមួយសម្រាប់​កម្ពុជា​ដែល​មាន​​ផ្លូវ​ល្បឿនលឿនទំហំធំ​បែប​នេះ។

ផ្លូវ​ល្បឿន​លឿន​ទី​មួយ​របស់​កម្ពុជា​គឺ​នឹង​សាងសង់​ពី​រាជធានី​ភ្នំពេញ​ ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ ដែល​ក្នុង​​គម្រោង​បន្ថយ​នៅ​ត្រឹម​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ អាច​ធ្វើ​ដំណើរ​ត្រឹម​រយៈពេល​២ម៉ោង​ប៉ុណ្ណោះ​។

​ឯកឧត្ដម​ ស៊ុន ចាន់ថុល ​ទេស​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​ ធ្លាប់​បាន​បញ្ជាក់​ថា អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​នេះ មិន​ត្រឹម​តែ​ចំណេញ​ពេល​វេលា​ កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​សុវត្ថិភាព​ខ្ពស់​ទៀត​ផង​។ ហើយ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ កុំ​បារម្ភ​មាន​គោ​ក្របី​ឆ្លង​កាត់ ព្រោះ​ផ្លូវ​នេះ​បិទ​របង​ជិត និង​​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដែល​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី