គម្រោងបាញ់បង្ហោះផ្កាយរណបកម្ពុជាជិតលេចរូបរាង ក្រោយជំនួបនាយករដ្ឋមន្រ្តីកម្ពុជាចិន
- 2018-01-11 09:00:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងបាញ់បង្ហោះផ្កាយរណបកម្ពុជាជិតលេចរូបរាង ក្រោយជំនួបនាយករដ្ឋមន្រ្តីកម្ពុជាចិន
ចន្លោះមិនឃើញ
គម្រោងបង្ហោះផ្កាយរណបលើកដំបូងរបស់ប្រទេសកម្ពុជាទៅទីអវកាស ជាគម្រោងធំមួយ ឥឡូវបានឈានដល់កិច្ចព្រមព្រៀងក្នុងជំនួបគ្នារវាងនាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិនលោក លោក លី ខឺឈាង។
សម្តេច ហ៊ុន សែន ធ្លាប់ជំរុញសម្រាប់គម្រោងការបាញ់បង្ហោះផ្កាយរណបកម្ពុជាទៅគន្លងអវកាស ដោយមានការសហការរវាងរដ្ឋនិងដៃគូឯកជន។
ដោយឡែកនៅព្រឹកមិញនេះ ក្នុងជំនួបមិត្តភាពរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៩ ក្នុងនោះបានបញ្ជាក់ច្បាស់ពីកិច្ចព្រមព្រៀងមួយគឺ កិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីគម្រោងបាញ់បង្ហោះផ្កាយរណបតេជោ១ ដែលជាកិច្ចសហការរវាងឯកជន និងឯកជន ក្រោមការទទួលខុសត្រូវដោយភាគីកម្ពុជាអ្នកឧកញ៉ា គិត ម៉េង នាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឯភាគីចិនលោក យឺន លីម៉េង ជាប្រធានសារជីវកម្មអាជីវកម្មមហាកំពែងចិន។ ចំពោះកាលបរិឆ្ឆេទចាប់ផ្តើមគម្រោង នៅមិនទាន់បង្ហើបនៅឡើយទេ។៕
ខាងក្រោមនេះជាកិច្ចព្រមព្រៀងទាំង ១៩ ចំណុច៖