ចង់បញ្ឈប់ជំងឺញៀនទូរសព្ទ Sabay ប្រាប់វិធី
- 2018-01-12 01:33:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បញ្ឈប់ជំងឺញៀនទូរសព្ទ Sabay ប្រាប់វិធី
ចន្លោះមិនឃើញ
ញៀននឹងការចុចទូរសព្ទមិនខុសពីជំងឺដ៏កាចសហាវមួយ ដែលធ្វើឲ្យខ្លួនអ្នកខាតពេលវេលា រហូតឈានដល់ជួបបញ្ហា Stress ប្រសិនបើអ្នកប្រើប្រាស់ច្រើនលើសលប់។ ផ្អែកតាមអ្នកជំនាញ Larry Rosen ជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានិងអ្នកនិពន្ធក្នុងស្ថាប័ន The Distracted Mind បានបង្ហើបនូវគន្លឹះប៉ុន្មានចំណុច ដើម្បីបញ្ឈប់អ្នកពីបញ្ហាខាងលើ។
១.ដាក់ពេលវេលាកំណត់ដល់ខ្លួនឯង:
ត្រូវទម្លាប់ខ្លួនឯងថាប៉ុន្មាននាទី អ្នកអាចចុចទូរសព្ទម្ដង ឧទាហរណ៍ ១៥ នាទី ឡើងដល់ ៣០ នាទី ឬ ៤៥ នាទី រហូតដល់ ១ ម៉ោង ហើយចំណាយពេលត្រឹម ១ ទៅ ២ នាទី ដើម្បីឆែកមើលស្មាតហ្វូន និងត្រូវប្រាប់ទៅកាន់មិត្តភ័ក្ដិជិតស្និទ្ធជាមុន ថាអ្នកពុំមានពេលវេលាឆ្លើយតបសារភ្លាមៗនោះទេ ប្រសិនពួកគេទាក់ទងមក។
២.បិទចោលនូវ Notification គ្រប់បែបយ៉ាង:
អ្នកមិនចាំបាច់ត្រូវអង្គុយរាប់ចំនួន Like ឬតាមដាន Comment គ្រប់រូបភាពដែលបានបង្ហោះលើបណ្ដាញសង្គម។ ម្ល៉ោះជម្រើសល្អបំផុតត្រូវចូលទៅ Settings នៃឧបករណ៍ > មើលត្រង់កន្លែង Notifications ហើយធ្វើការបិទចោលនូវកម្មវិធីដែលអ្នកទម្លាប់លេងជាញឹកញយ។
៣.ទាញ App ទៅឲ្យឆ្ងាយពីភ្នែក:
អ្នកអាចទាញ (Move) កម្មវិធីដែលអ្នកញៀននឹងប្រើប្រាស់ ចូលទៅក្នុង Folder មួយនៃទំព័រទីពីរ បែបនេះធ្វើឲ្យអ្នករាល់ពេលបើកទូរសព្ទមក លើ Homescreen នឹងមិនឃើញ icon កម្មវិធីនោះទេ បែបនេះជួយឲ្យចំណង់នៃចិត្តរបស់អ្នកប្រើប្រាស់កាត់បន្ថយបានមួយកម្រិតដែរ។
៤.កុំដាក់ទូរសព្ទលើក្បាលដំណេក:
ហាមដាច់ខាតទម្លាប់ចុចទូរសព្ទនៅពេលយប់មុនចូលដំណេក ឬបើកមើលពេលព្រឹកព្រលឹម ចំណុចនេះហើយ ទើបចាំបាច់អ្នកត្រូវដាក់ទូរសព្ទលើតុឬទីតាំងដែលឆ្ងាយពីគ្រែ។ ក្នុងការកំណត់ម៉ោងរោទ៍ អ្នកអាចប្រើនាឡិការោទ៍ធម្មតា ប្រសើរជាងការកំណត់ក្នុងស្មាតហ្វូន។
៥.បើកមុខងារ Grayscale ក្នុងស្មាតហ្វូន:
ក្នុងគោលដៅកាត់បន្ថយចំណង់នៃភ្នែក អ្នកត្រូវប្រើមុខងារ Grayscale ដែលធ្វើឲ្យសភាពនៃអេក្រង់ទាំងមូលប្រែទៅជាពណ៌ប្រផេះរាងស្រអាប់។ ពណ៌ចែងចាំងនៃផ្ទៃកម្មវិធីឬទិន្នន័យក្នុងបណ្ដាញសង្គម នឹងលែងឲ្យអ្នកចង់មើលទៀតហើយ។
ដើម្បីដំណើរការមុខងារនេះបាន សម្រាប់ iPhone យើងចូលទៅ Accessibility > Display Accommodations ហើយបើកមុខងារ Color Filters ខណៈ SAMSUNG ស្វែងរកមុខងារ Vision ហើយបើក Grayscale។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: