ថៅកែ​ ​Amazon​ ​ស៊ីដាច់​ ​Bill Gates​ ​ក្លាយ​ជា​មហាសេដ្ឋី​លេខ​មួយ​ក្នុង​លោក

  • 2018-01-11 03:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Jeff Bezos​ ​ស្ថាបនិក​ ​និង​ជា​នាយក​ប្រតិបត្តិ​គេហទំព័រ​ទំនិញ​អនឡាញ​ធំ​បំផុត​របស់​អាមេរិក​ ​Amazon​ ​បាន​ក្លាយ​ជា​កំពូល​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​ ​ដែល​កំពុង​កាន់កាប់​ទ្រព្យ​សម្បត្តិ​ប្រមាណ​ ​១០៦​ ​ប៊ីលាន​ដុល្លារ ។ នេះ​បើ​តាម​ការ​វាយ​តម្លៃ​ដោយ​ ​Bloomberg។

ការ​ហក់​ឡើង​នៃ​ទ្រព្យ​សម្បត្តិ​របស់​ ​Jeff Bezos​ ​គឺ​ដោយ​សារ​កំណើន​ប្រមាណ​ ​៨៩%​ ​នៃ​ការ​បញ្ជា​ទិញ​ទំនិញ​ពី​ ​Amazon​ ​កាល​ពី​ចុង​ឆ្នាំ​ ​២០១៧​ ​កំឡុង​ពេល​បុណ្យ​ ​Thanksgiving​ ​របស់​អាមេរិក។

ក្រៅ​ពី​ ​Amazon​ ​លោក​ ​Jeff Bezos​ ​ក៏​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​Blue Origin​ ​ដែល​ត្រៀម​ដំណើរការ​សេវា​នាំ​ភ្ញៀវ​ទៅ​អវកាស​ ​និង​ជា​ម្ចាស់​កាសែត​ដ៏​ពេញ​និយម​របស់​ប្រជាជន​អាមេរិក​ ​Washington Post

ការ​ឡើង​កាន់​ដំណែង​ជា​មហាសេដ្ឋី​លេខ​មួយ​ក្នុង​លោក​ទ្រព្យ​សម្បត្តិ​ ​១០៦​ ​ប៊ីលាន​ដុល្លារ​របស់​ ​Jeff Bezos​ ​នេះ​ ​គឺ​វ៉ា​ដាច់​ ​Bill Gates​ ​ដែល​នៅ​លេខ​ពីរ​ ​កំពុង​កាន់កាប់​ទ្រព្យ​សម្បត្តិ​ ​៩២​ ​ប៊ីលាន​ដុល្លារ

ដោយ​ឡែក​លោក Bill Gates​ ​ត្រូវ​គេ​វិភាគ​ឃើញ​ថា​មាន​ទ្រព្យសម្បត្តិ​យ៉ាង​តិច​ ​១៥០​ ​ប៊ីលាន​ដុល្លារ​ ​ប្រសិន​បើ​គាត់​មិន​បរិច្ចាគ​ភាគហ៊ុន​ប្រមាណ​ ​៧០០​ ​លាន​ហ៊ុន ​របស់​ ​Microsoft​ ​ចាប់​ពី​ឆ្នាំ​ ​១៩៩៦​ ​ដែល​មាន​តម្លៃ​ ​២,៩​ ​ប៊ីលាន​ ​ដែល​តម្លៃ​នេះ​បច្ចុប្បន្ន​ស្មើ​ប្រមាណ​ ​៦១,៨​ ​ប៊ីលាន​ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ