Ford Edge ស៊េរី​ ២០១៩ មុខ​កំណាច​មិន​ចាញ់ Lexus

  • 2018-01-12 23:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពិព័រណ៍​ Detroit Auto Show ឆ្នាំ​នេះ ក្រុមហ៊ុន Ford បាន​ប្រកាស​បង្ហាញ​នូវ​រថយន្ត Edge ST ស៊េរី​ឆ្នាំ ២០១៩ រចនា​រូបរាង​ប្លែក ស្ថិត​ក្នុង​ជម្រើស ៤ ពណ៌។ បំពាក់​នូវ​ម៉ាស៊ីន Twin-turbo V6 ចំណុះ ២.៧ លីត្រ រត់​ដោយ​កង់​ទាំង ៤ អាច​ផលិត​កម្លាំង​បាន ៣៣៥ សេះ ហើយ​ប្រើ​ចង្កឹះ​លេខ​ស្វ័យ​ប្រវត្តិ ៨ វគ្គ។

រូបរាង​ស៊ីវិល័យ​កាន់​តែ​ពិសេស​ជាង​មុន បន្សំ​ដោយ​កង់​ទំហំ ២១ អ៊ីញ ប្រើ​យ៉ាន់​ Pirelli P Zero ជួយ​លើក​សម្រស់​នៃ​តួ​ខ្លួន​ទាំង​មូល​ឲ្យ​កំណាច​ជាង​មុន​មួយ​កម្រិត​ទៀត។​ ផ្នែក​ខាង​ក្នុង​រថយន្ត​អាច​គាំទ្រ​ទាំង​ប្រព័ន្ធ Apple CarPlay, Android Auto និង Amazon Alexa ហើយ​មាន​មុខងារ​ចែក​រំលែក Hotspot ដោយ​ប្រើប្រាស់ Wi-Fi ល្បឿន 4G បាន​ទៅ​ដល់ ១០ ឧបករណ៍។

បញ្ចូល​នូវ​ប្រព័ន្ធ​ហ្រ្វាំង​ស្វ័យប្រវត្តិ, ប្រព័ន្ធ BSM ជួយ​ត្រួត​ពិនិត្យ​ស្ថានភាព​ចរាចរ​ឆ្លងកាត់​ពេល​ម្ចាស់​ថយ​រថយន្ត​ឬ​កំពុង​បើកបរ និង Post-collision Braking ពិនិត្យ​មើល​ឧបករណ៍​នៅ​ខាង​មុខ តាម​រយៈ Sensor នៃ​ពោង​សុវត្ថិភាព ក្នុង​ការ​បញ្ចៀស​និង​បន្ថយ​ល្បឿន​រថយន្ត​ដោយ​ឯកឯង។ អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ការ​សាក​ថ្ម​ឥត​ខ្សែ​បាន​យ៉ាង​ឡូយ អម​ដោយ​ប្រព័ន្ធ​សំឡេង​ពីរោះ​រណ្ដំ B&O ចំនួន ១២ គ្រាប់។​

ម៉ូដែល Ford Edge ST ឆ្នាំ ២០១៩ នឹង​មាន​លក់​នៅ​តាម​ហាង​ចែកចាយ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ចុង​រដូវ​ក្តៅ​ខាង​មុខ ដោយ​តម្លៃ​តាម​ការ​រំពឹង​ទុក​អាច​ប្រហែល ៤០,៦៧៥ ដុល្លារ

​>>ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet | Autoweek   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម