Hummer មួយទឹក​ដាក់​លក់​ ឃើញ​តម្លៃ​​អាច​មាន​អ្នក​ចាប់​អារម្មណ៍​

  • 2018-01-11 06:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Hummer កាល​ពី​ជាង ១០ ឆ្នាំ​មុន​មិន​ថា​ទីផ្សារ​ក្នុង​និង​ក្រៅ​ស្រុក ហាក់​ទទួល​បាន​ការ​ពេញ​និយម​ខ្ពស់។ ប៉ុន្តែ​ក្រោយ​ក្រុមហ៊ុន​ធំៗ​ដូច​ជា Toyota, Hyundai និង Nissan ផ្ដោត​លើ​ការ​ចេញ​លក់​រថយន្ត​ប្រណីត ម៉ូដែល​ចំណាស់​មួយ​នេះ​ក៏​ចាប់​ផ្ដើម​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់។

ទីផ្សារ​សហរដ្ឋអាមេរិក​រថយន្ត Hummer H2 ស៊េរី​ឆ្នាំ ២០០៣ មួយ​តឹក​ទើប​ជិះ​បាន ៤០,០០០ Mile (១ Mile = ១,៦គ.ម) ប្រភេទ​ម៉ាស៊ីន V8 ចំណុះ ៦.០ លីត្រ​ថ្លៃ​ប្រហែល ១៣,០០០ ដុល្លារ ។ ខណៈ​ម៉ូដែល H3 ឆ្នាំ ២០០៦ ទើប​ជិះ​បាន ៤៦,០០០ Mile ប្រើ​ម៉ាស៊ីន​ចំណុះ ៣.៥ លីត្រ ប្រភេទ​ហ្គាស ថ្លៃ​ក្រែល​បំផុត​ខ្ទង់ ១៨,០០០ ដុល្លារ ។​

រំឭក​ថា​រថយន្ត Hummer ត្រកូល​ដំបូង H1 ប្រកាស​បង្ហាញ​នា​ឆ្នាំ ១៩៩២ មុន​បញ្ចប់​ចង្វាក់​ផលិតកម្ម​នា​ឆ្នាំ ២០០៦ ខណៈ​ម៉ូដែល H2 ប្រកាស​ជា​ផ្លូវការ​នា​ឆ្នាំ ២០០២ បំពាក់​ម៉ាស៊ីន V8 ចំណុះ ៦.០ លីត្រ ផលិត​កម្លាំង​បាន ៣១២ សេះ រត់​ដោយ​កង់​ទាំង ៤ ប្រើ​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ៤ វគ្គ ហើយ​ផ្អែក​តាម​ក្រដាស​ណែនាំ​រថយន្ត​នោះ​អាច​ជិះ​បាន​គ្នា​ពី ៦ ទៅ ៧ នាក់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Autocar   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី