តម្លៃ​ខុស​គ្នា​ជាង ៥ ដង តែ​កុំជោរ​ Drone ម៉ាក Tello ខ្លាំង​មិនចាញ់​ DJI Spark

  • 2018-01-10 02:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រទេស​ចិន Ryze Tech បាន​ប្រកាស​ចេញ​លក់​នូវ Drone តម្លៃ​ថោក​សមរម្យ​ម៉ាក Tello អាច​ថត​វីដេអូ ៣៦០ ដឺក្រេ និង​គាំទ្រ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា VR បាន​យ៉ាង​ឡូយ។

ងាយ​ស្រួល​បញ្ជា​ប្រើប្រាស់ ​បន្សំ​នឹង​មុខងារ​ចុះ​ចត​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Intel នៃ​ការ​ផ្គត់ផ្គង់​ឈីប Movidius Myraid 2VPU បន្ថែម​មុខងារ​ទប់​លំនឹង​ពេល​ហោះហើរ​ដូច​ក្រុមហ៊ុន​ស្លាកយីហោ​ល្បី​ឈ្មោះ DJI។

ក្នុង​ទម្ងន់​ត្រឹម ៨០ ក្រាម​ស្រាល​ជាង DJI Spark ធ្ងន់​ដល់ ៣០០ ក្រាម​ប៉ុន្តែ​ចាញ់​ថេរវេលា​ហោះ​ដែល​ម៉ូដែល​ថ្លៃ ៩៩ ដុល្លារ ​មួយ​នេះ ដំណើរការ​បាន​ត្រឹម ១៣ នាទី ផ្តិត​យក​រូបភាព​នូវ​កម្រិត 5MP ស្រប​ពេល Spark អាច​ដល់ ១៦ នាទី ហក់​ដល់​កម្រិត 12MP។​ ស្រប​ពេល​ទើប​តែ​បង្ហាញ​ក្នុង​ពិព័រណ៍ CES ម្ល៉ោះ​ជំហាន​ដំបូង​មាន​បើក​ឲ្យ Pre-Order តាម​រយៈ​គេហទំព័រ B&H។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម