គ្រាន់​តែ​​យក​ភ្នែក​សម្លឹង​ ក៏​អាច​ដឹង​កើត​រោគ​អី​ដែរ

  • 2018-01-12 01:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ក្អក និង​កណ្ដាស់​អាច​រីក​រាល​ដាល​បាន​រហ័ស តែ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា យើង​អាច​ប្រាប់​នរណា​ម្នាក់​ឈឺ​បាន​ដោយ​ការ​ក្រឡេក​មើល​។ 

ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ដោយ Royal Society បាន​សង្កេត​ឃើញ​ថា​មនុស្ស​អាច​សម្គាល់​សញ្ញា​ឈឺ​បាន​ពី​មុខ​នរណា​ម្នាក់ គ្រាន់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល​ពួកគេ​ឆ្លង​។ 

អ្នក​វិទ្យាសាស្ត្រ​បាន​ចាក់​បញ្ចូល​បាក់តេរី E.coli ទៅ​កាន់​មនុស្ស​ដើម្បី​បង្កើត​ជា​រោគសញ្ញា​ដូច​គ្រុន​ផ្ដាសាយ បន្ទាប់មក​បង្ហាញ​រូបភាព​មួយ​នៃ Subject ទៅ​កាន់​អ្នក​ចូលរួម​សិក្សា ៦២នាក់ សម្រាប់​តែ​ប៉ុន្មាន​វិនាទី ដោយ ៧០% នៃ​ពេលវេលា ពួកគេ​អាច​សម្គាល់​នរណា​ម្នាក់​មាន​សុខភាព​ល្អ​បាន​។ 

អ្នក​ចូលរួម​អាច​សម្គាល់​មនុស្ស​មិន​សូវ​មាន​សុខភាព​ល្អ (ឈឺ) បាន​លើ​ផ្ទៃមុខ​រួម​មាន បបូរមាត់ និង​ស្បែក​ស្លេកស្លាំង, ហើម​មុខ ឬ​បបូរមាត់​ធ្លាក់,  ធ្លាក់​ត្របក​ភ្នែក និង​ភ្នែក​ឡើង​ក្រហម​។ យ៉ាងណាមិញ អាស្រ័យ​លើ Guardian អ្នកវិទ្យាសាស្ត្រ​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ធំ​មួយ​ដើម្បី​ជា​អំណះអំណាង​រឹងមាំ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី