Messi ស៊ុត​២​គ្រាប់​ក្នុង​ជ័យ​ជម្នះ​ ៥-០ លើ Celta Vigo

  • 2018-01-12 00:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​នៅ​១៥​នាទី​ដំបូង​ក្នុង​ការ​ប្រកួត​ដែល​ Barcelona បំបាក់​ Celta Vigo ៥-០ ដើម្បី​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​ Copa del Rey។

មុន​ជំនួប​​នេះ​ក្រុម​មក​ពី លីគ​កំពូល​អេស្ប៉ាញ​ទាំង​ពីរ​បាន​ស្មើ​គ្នា​ ១​ទល់​នឹង​១​ កាល​ពី​ជើង​ទី​មួយ​។ ការ​ប្រកួត​យប់​មិញ​ក្រុម​យក្ស​មក​ពី​កាតាឡាន់​បាន​ប្រើ​កីឡាករ​ជម្រើស​ទី​មួយ​សឹង​១០០%​ ខណៈ​សមាជិក​ថ្មី​ Coutinho មិន​ទាន់​ឃើញ​លេង​​នៅ​ឡើយ​ដោយ​សារ​របួស​សល់​កាល​ពី​នៅ​ជាមួយ​ Liverpool។

៣​គ្រាប់​ទៀត​របស់​ Barcelona ធ្វើ​បាន​សម្រេច​ដោយ​ Alba នាទី​២៨, L Suárez នាទី​៣១ និង​ Rakitic នាទី​៨៧។ Real Madrid,​ Atletico Madrid រួម​ទាំង​ Valencia, Leganes, Alaves, Espanyol និង​ Sevilla សុទ្ធ​តែ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

លទ្ធផល​ទាំង​ស្រុង​កាល​ពី​ម្សិល​មិញ​ Levante ២-០Espanyol, Sevilla ២-១ Cádiz និង​ Barcelona ៥-០ Celta Vigo៕

ប្រែសម្រួល៖ វីរ័ត្ន