ក្ដៅៗ! MV បទ "End Game” របស់ Taylor Swift ចេញ​ជា​ផ្លូវ​ការ​ហើយ

  • 2018-01-12 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ទី​បំផុត បទ​ចម្រៀង​ដែល​ប្រិយ​មិត្ត​បាន​ទន្ទឹង​រង់​ចាំ​ជា​យូរ​​មក​នោះ​បាន​ចេញ​​​ជា​វីដេអូ​ហើយ។

​បទ​ចម្រៀង "End Game” ជា​បទ​​មួយ​ដែល​ស្ថិត​នៅ​ក្នុង​អាល់ប៊ុម "Reputation" ច្រៀង​រួម​គ្នា​រវាង​តារា​ចម្រៀង Taylor Swift Ed Sheeran និង Future នោះ​បាន​ចេញ​ MV ជា​ផ្លូវ​ការ​ហើយ។ ក្នុង​វីដេអូ​បទ​ចម្រៀង​នេះ​ដែរ សង្កេត​ឃើញ​ថា​តារា​ល្បី​ៗ​ទាំង​នេះ បាន​ជប់​លៀង រាំ​លេង​សប្បាយ​ជាមួយ​គ្នា​នៅ​លើ​កប៉ាល់​ លើ​ឆ្នេរ​សមុទ្រ ក្នុង​ក្លឹប​កម្សាន្ត និង​គ្រប់​ទី​កន្លែង​ផ្សេង​ទៀត​អម​ជាមួយ​នឹង​ទិដ្ឋភាព​នៃ​ការ​បាញ់​កាំជ្រួច​ផង មើល​ទៅ​ពិត​ជា​ទាក់​ទាញ​អារម្មណ៍​ជា​ខ្លាំង។

ទស្សនា​វីដេអូ​បទ​ចម្រៀង​​​នេះ​ទាំង​អស់​គ្នា៖


ប្រភព៖ Billboard   ប្រែសម្រួល៖ អន សុភក្ត្រា