បទ​ច្រៀងរួម​គ្នា​របស់​តារា K-Pop ជាង១០​ឆ្នាំ​មុន​ នៅ​តែ​ពីរោះ​ដល់បច្ចុប្បន្ន

  • 2018-01-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ជិត​ ១០​ឆ្នាំ​មុន​ ក្រុម​ចម្រៀង​មួយ​ចំនួន​បាន​សហការ​គ្នា​ច្រៀង​បទ​ចម្រៀង​រួម​គ្នា​ដែល​ធ្វើ​ឲ្យ​វិស័យ​ K-Pop ផ្ទុះ​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត។

សម្រាប់​អ្នក​ស្នេហា​វិស័យ​ចម្រៀង​បែប​យុវវ័យ​របស់​កូរ៉េ​ ច្បាស់​ជា​នៅ​ចាំ​មិន​ទាន់​ភ្លេច​ទេ​ នូវ​បទ​ចម្រៀង​​របស់​តារា​ល្បីៗមួយ​ចំនួន​ កាល​ពី​ជាង​ ១០​ឆ្នាំ​មុនដូចជា​ បទ "Lollipop” របស់​ក្រុម​ BIGBANG និង​ 2NE1, បទ​ "TTL-Time To Love” របស់​ក្រុម​ T-Ara និង​ Supernova ជា​ដើម។

ដើម្បី​រម្លឹក​ទៅ​កាន់​ពេល​វេលា​ដ៏​រីករាយ​ពីមុន សូម​បង្ហាញ​ជូន​នូវ​បទ​ចម្រៀង​ល្បី​ ១០ បទ​ ដែល​សុទ្ធ​សឹង​ជា​បទ​ច្រៀង​រួម​គ្នា​ របស់​តារា ឫ​ក្រុម​នីមួយៗ។ តើ​មាន​បទ​អ្វី​ខ្លះ​ សូម​ទស្សនា​ដូច​ខាងក្រោម៖

១. បទ “SEOUL” ច្រៀង​ដោយ​ Super Junior និង​ Girls' Generation ចេញ​ឆ្នាំ ២០០៩

២. បទ​ "Lollipop" ច្រៀង​ដោយ​ BIGBANG និង​ 2NE1 ចេញ​ឆ្នាំ ២០០៩

៣. បទ​ “Cabi Song” ច្រៀង​ដោយ​ 2PM និង​ Girls' Generation ចេញ​ឆ្នាំ ២០១០

៤. បទ​ "Anystar" ច្រៀង​ដោយ Lee Hyori, Lee Joon Gi និង​ Park Bom ចេញ​ឆ្នាំ ២០០៦

៥. បទ "TTL (Time To Love)" ច្រៀង​ដោយ​ T-ara និង Supernova ចេញ​ឆ្នាំ ២០០៩

៦. បទ​ "My Ear’s Candy" ច្រៀង​ដោយ​ Baek Ji Young និង​ Taecyeon (ក្រុម​ 2PM) ចេញ​ឆ្នាំ ២០០៩

៧. បទ​ "Nagging" ច្រៀង​ដោយ​ IU និង​ Im Seulong ចេញ​ឆ្នាំ ២០១០

៨. បទ​ "We Fell In Love" ច្រៀង​ដោយ​ Jo Kwon និង Ga In ចេញ​ឆ្នាំ ២០០៩

៩. បទ "AMOLED" ច្រៀង​ដោយ​ Son Dam Bi និង​ After School ចេញ​ឆ្នាំ ២០០៩

១០. បទ "Going Crazy" ច្រៀង​ដោយ​ Song Ji Eun (ក្រុម SECRET)​ និង​ Bang Yong Guk (ក្រុម B.A.P) ចេញ​ឆ្នាំ ២០១១

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី