ឆ័យលី ដាឡែន បញ្ចេញ​រូប​​ Sweet ជាមួយ ស្រី​ពេជ្រ ​ក្រោយ​​រង​ព័ត៌មាន​​ស្នេហ៍​ប្រេះឆា

  • 2018-01-12 09:45:52
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រោយ​ពី​ទទួល​រង​​នូវ​ព័ត៌មាន​​ខ្លាច​គេ​ឆក់​ប្ដី​មិន​បាន​ប៉ុន្មាន​ម៉ោង​​ផង​ មុន​នេះ​បន្តិច​ ឆ័យលី ដាឡែន បាន​​បញ្ចេញ​រូប​ថត​ផ្អែម​ល្ហែម​យ៉ាង​ច្រើន​សន្លឹក​ជាមួយ​កញ្ញា យ៉ែម ស្រីពេជ្រ ធ្វើ​ឲ្យ​​ផ្អើល​អស់​ហ្វេន​មួយ​ចំនួន​​ ដែល​និយម​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។

ការ​បង្ហោះ​រូប​ថត​​​ផ្អែម​ល្ហែម​​ជា​លក្ខណៈ​បែប​ស្នេហា​ស្រី​ និង​ស្រី​នេះ​ដែរ​​​ ឆ័យលី ដាឡែន បាន​ភ្ជាប់​សារ​១ឃ្លា​​ថា៖ "ឈប់​ស្រឡាញ់​មនុស្ស​ប្រុស​ហើយ​ ស្រឡាញ់​ស្រីៗ​វិញ​ មាន​តែ​មនុស្ស​ស្រី​ដូច​គ្នា​ទេ​ទើប​យល់​ចិត្ត​"។

សារ​នេះ​ ​ហា​ក់​ចង់​បង្ហាញ​ប្រាប់​ទៅ​​មនុស្ស​ប្រុស​មួយ​ចំនួន​ថា ខ្លួន​ប្ដូរ​ចិត្ត​មក​ស្រឡាញ់​នារី​ភេទ​ដូច​គ្នា​វិញ ​ឈប់​ស្រឡាញ់​មនុស្ស​ប្រុស​ហើយ​ ព្រោះ​មាន​តែ​មនុស្ស​ស្រី​​ទេ​ ទើប​យល់​ចិត្ត​​ស្រី​ដូចគ្នា៕

​​​


អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ពីហ្វេសប៊ុក ឆ័យលី ដាឡែន