តារា​កែ​ភេទ ក្នុង​កម្មវិធី "Big Brother” ដ៏​ល្បី ស្លាប់​យប់​ថ្ងៃ​ពុធ​ក្នុង​វ័យ៣២​ឆ្នាំ

  • 2018-01-12 12:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rebekah Shelton តារា​ក្នុង​កម្មវិធី​ទូរទស្សន៍ "Big Brother” ដ៏​ល្បី​របស់​ចក្រភព​អង់គ្លេស ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បាត់​បង់​ជីវិត​នាថ្ងៃ​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​ក្នុង​វ័យ​៣២​ឆ្នាំ។

មិន​ទាន់​មាន​មូលហេតុ​នៃ​ការ​ស្លាប់​របស់​តារា​ស្រី​រូប​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​មរណភាព​របស់​តារា​ជនជាតិ​ប្រេស៊ីល​រូប​នេះ ត្រូវ​បាន​ប្រកាស​ដោយ​គ្រួសារ​នៅ​លើ Twitter របស់​នាង​ថា៖ "យើង​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ក្នុង​ជម្រាប​ជូន​ប្រិយមិត្ត​ពី​ដំណឹង​ក្រៀមក្រំ​ដែល​ថា មនុស្ស​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​ស្រឡាញ់​របស់​យើង​បាន​ស្លាប់​ហើយ​កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ"។ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ជា​ច្រើន មាន​ភាព​តក់​ស្លុត និង​សរសេរ​ពី​ភាព​សោកស្ដាយ​របស់​ពួក​គេ។

នៅ​មុន​ស្លាប់ Rebekah Shelton ត្រូវ​គេ​រាយការណ៍​ថា នាង​មាន​បញ្ហា​ចាក់ស្រេះ​ក្នុង​ជីវិត​របស់​នាង ដោយ​ក្នុង​នោះ នាង​ធ្លាប់​បណ្ដោយ​ខ្លួន​ចូល​ក្នុង​មុខ​របរ​ជា​នារី​រក​ស៊ី​ផ្លូវ​អស់​រយៈ​ពេល​៦​ខែ។ ក្រៅ​ពី​នេះ ការ​រើស​អើង​របស់​គ្រួសារ​ចំពោះ​នាង​ដែល​ជា​មនុស្ស​កែ​ភេទ ក៏​ជា​បញ្ហា​មួយ​ដែរ រហូត​ដល់​ពេល​មួយ​នាង​បាន​ប្រាប់​សារព័ត៌មាន​ថា "រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន គឺ​ចង់​ឲ្យ​គ្រួសារ​របស់​ខ្ញុំ​រៀន​ពី​ការ​ទទួល​យក​ខ្ញុំ"។

គួរ​បញ្ជាក់​ថា Rebekah Shelton ដែល​ដើម​ឡើយ​ជា​ប្រុស និង​មាន​ឈ្មោះ​ដើម​ថា Rodrigo Lopes នោះ បាន​ប្ដូរ​បែប​បទ​ជីវិត​មក​ជា​មនុស្ស​ស្រី​នៅ​ក្នុង​ឆ្នាំ ២០១២។ កាល​ណោះ នាង បាន​ចាប់​ផ្ដើម​ស្លៀក​សំលៀក​មនុស្ស​នៅ​ពេល​ចេញ​ដើរ​ពេល​យប់ ដែល​ក្រោយ​មក​នាង​ទទួល​បាន​ប្រឹក្សា​ពី​មិត្តភក្ដិ​ឲ្យ​រស់​នៅ​ជា​នារី​ពេញ​លេញ​របស់​ពេល​ប្រមាណ​១​ឆ្នាំ មុន​ពេល​នាង​បាន​សម្រេច​ធ្វើ​ការ​វះកាត់​ប្ដូរ​ភេទ​នៅ​ឆ្នាំ ២០១៤៕

ប្រភព៖ Dailymail | Mirror   ប្រែ​សម្រួល៖ ទារិកា

អត្ថបទថ្មី