ធ្លាយ​លក្ខណៈ​សម្បត្តិ​គ្រឿងក្នុង​ Galaxy S9 ពី​ប្រអប់​វេច​ខ្ចប់

  • 2018-01-13 02:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ Galaxy S9 ត្រូវ​បាន​ក្រុមហ៊ុន SAMSUNG ប្រកាស​នឹង​ដាក់​បង្ហាញ​នៅ​ខែ​ក្រោយ ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​មួយ​ផ្នែក​ធំ មាន​គេ​ទម្លាយ​ចេញ​តាម​រយៈ​រូបភាព​នៃ​ប្រអប់​វេច​ខ្ចប់។ ពុំ​មាន​ចំណុច​លេច​ធ្លោ​ខ្លាំង​ជាង​ត្រកូល S8 ច្រើន​នោះ​ទេ ដោយ​គ្រាន់​កែប្រែ​ត្រង់​ការ​វិវត្ត​ដល់ Stereo Speaker និង​បំពាក់​កាមេរ៉ា Dual Pixel ទំហំ 12MP។​

ដោយ​មាន​ប្រើប្រាស់ Aperfure f/1.5 / f/2.4 ដូច​ទៅ​នឹង​ចចាមអារ៉ាម​ដែល​បាន​បែក​ធ្លាយ​លើ​ម៉ូដែល SAMSUNG W2018 ក្នុង​ប្រទេស​ចិន​កន្លង​ទៅ។ បន្សំ​ពី​នោះ​ក៏​មាន​មុខងារ Super Slow-mo ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ថត​វីដេអូ​យឺតៗ​នៅ​លក្ខខណ្ឌ​ 1000fps សម្រប​នឹង​ការ​លេច​លឺ​កាល​ពី​ដើម​ឆ្នាំ ២០១៧។​

នាំ​យក​នូវ​ឧបករណ៍​សំឡេង​ប្រភេទ AKG កំដរ​អារម្មណ៍​អ្នក​និយម​ស្ដាប់​តន្ត្រី ខណៈ​រូបរាង​ហាក់​មិន​ប្តូរ​រក្សា​អេក្រង់ SAMOLED កម្រិត QHD+ ដោយ​បន្ត​ប្រើ RAM 4GB និង​អង្គ​ផ្ទុក 64GB។ កាមេរ៉ា​មុខ​អាច​ថត Selfie នៅ​កម្រិត 8MP ជាមួយ​មុខងារ Auto Focus ហើយ​រក្សា​ផ្តាល់​កាស AKG មក​ពី​ក្នុង​ប្រអប់ និង​មុខងារ​ការពារ​ទឹក/ធូលី​ស្តង់ដារ IP68។

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី