Subaru ហ៊ាន​វះ​ឡាន​ XV ជា​ពីរ​ បង្ហាញ​នៅ​ Singapore Motor Show ឆ្នាំ​ ២០១៨

  • 2018-01-13 23:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​ភាព​អស្ចារ្យ​របស់​រថយន្ត​ XV ស៊េរី​ថ្មី​ ក្រុមហ៊ុន​ ម៉ូធ័រអ៊ីម៉េជ ​បាន​ដាក់​បង្ហាញ​រថយន្ត​​ XV ដែល​​មាន​វះ​រូបរាង​ជា​ពីរ​ ក្នុង​កម្មវិធី​ Singapore Motor Show ឆ្នាំ​ ២០១៨។

​ម៉ូដែល​រថយន្ត​ដែល​មាន​វះ​​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​គ្រឿង​ក្នុង​ប្រណិត​ៗ​របស់​​រថយន្ត​ XV ស៊េរី​ថ្មី​ ដែល​មិន​អាច​មើល​ឃើញ​​ពី​ក្រៅ​បាន​ រួម​ទាំង​មាន​រំលេច​នូវ​បច្ចេកវិទ្យា​ EyeSight ថ្មី​ ដែល​ក្រុមហ៊ុន​ទើប​បង្ហាញ​ផង​ដែរ។

Subaru XV ឆ្នាំ​ ២០១៨ ជា​ស៊េរី​ឆ្នាំ​ដែល​បាន​រចនា​រូបរាង​ថ្មី ចាប់​តាំង​ពី​ចេញ​លក់​ដំបូង​នៅ​ឆ្នាំ ២០១២ ​មក។ Subaru XV ថ្មី​នេះ​​មាន​ប្រភេទ​ម៉ាស៊ីន​ចំណុះ​ ២,០ លីត្រ​ និង​បំពាក់​ជា​មួយ​បច្ចេកវិទ្យា EyeSight និង​មាន​បំពាក់​ ដោយ​តួ​រថយន្ត​ជំនាន់​ថ្មី Subaru Global Platform ដែល​ជួយ​​ឲ្យ​ការ​បើកបរ​កាន់​តែ​មាន​ទំនុក​ចិត្ត ​ផាសុកភាព និង លំនឹង។

Subaru XV 2.0i-S បំពាក់​ជាមួយ​ប្រព័ន្ធ Direct Fuel Injection ដែល​អាច​បង្កើត​កម្លាំង​បាន​ ១៥៦ សេះ, មាន​ម៉ាស៊ីន​ចំណុះ​ ២,០ លីត្រ និង បំពាក់​ដោយ Direct Injection កម្លាំង​ខ្លាំង​ជាង​មុន និង ស៊ីសាំង រឹត​តែ​តិច។

បន្ថែម​ពី​លើ​ប្រព័ន្ធ EyeSight និង កម្រិត​សុវត្ថិភាព​ប្រសើរ​ជាង​មុន រចនា​សម្ព័ន្ធ​របស់​តួ​រថយន្ត​ជំនាន់​ថ្មី SUBARU Global Platform​ ដែល​មាន​​តួ​រថយន្ត​ដ៏​រឹងមាំ​ អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពី​ការ​ប៉ះ​ទង្គិច​បាន​​ប្រសើរ​ជាង​ម៉ូដែល​មុន ៤០%៕

អត្ថបទ៖ សុខហេង