ម្ដាយ Selena អស់​សិទ្ធ​ឃាត់​ឃាំង​ លើ​​ទំនាក់​ទំនង​កូន​ស្រី និង Justin

  • 2018-01-14 07:17:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត អ្នក​ស្រី Mandy Teefy ម្ដាយ​របស់​តារា​សម្ដែង​ និង​ចម្រៀង​ Selena Gomez ទទួល​ស្គាល់​ថា​ ខ្លួន​ពិត​ជា​មិន​ពេញ​ចិត្ត​ ដែល​កូន​ស្រី​ត្រូវ​គ្នា​វិញ​ជា​មួយ​អតីត​គូស្នេហ៍ Justin Bieber។ ត្បិត​មិន​សាទរ​ជុំវិញ​ទំនាក់​ទំនង​ ស្នេហា​របស់​កូន​មែន តែ​អ្នក​ស្រី​សង្កត់​ន័យ​ថា ខ្លួន​គ្មាន​អ្វី​ត្រូវ​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​ស្រឡាញ់​គ្នា​ឡើយ។

កាល​ពី​ខែ​មុន ម្ដាយ​របស់​ Selena Gomez បាន​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​កូន​ស្រី​លើ​បណ្ដាញ​សង្គម​ intragram ដោយ​អ្នក​ស្រី​បាន​ unfollow នាង​ឆៅៗ​តែ​ម្ដង។ ជាមួយ​រឿង​រ៉ាវ​នេះ ពាក្យ​ចចាមអារ៉ាម​១​ត្រូវ​បាន​បាចសាច​គ្រប់​ទី​កន្លែង​ថា Selena និង​ម្ដាយ​​ថែម​ទាំង​មាន​ទំនាស់​នឹង​គ្នា​យ៉ាង​ខ្លាំង​ទៀត ​​ក្រោយ​​ដឹង​ថា​នាង​ត្រូវ​រ៉ូវ​ជា​មួយ​ Justine Bieber វិញ។

ផ្ទុយ​ទៅ​វិញ​ថ្មីៗ​នេះ អ្នក​ស្រី Mandy Teefy បាន​ផ្ដល់​បទ​សម្ភាស​ទៅ​កាន់​សារព័ត៌មាន Gossip Cop. ដោយ​និយាយ​ត្រង់​ៗ​ថា អ្នក​ស្រី​មិន​ដែល​និយាយ​រក Justin ​ម្ដង​ឡើយ​តាំង​ពី​ពេល​បាន​ជួប​គេ ខណៈ Selena កំពុង​វះកាត់​ក្រលៀន​មក​ម្ល៉េះ ហើយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ អ្នក​ស្រី​ និង JB បាន​ផ្ដាច់​​ទំនាក់ទំនង​ទាំង​ស្រុង សូម្បី​តែ​សារ​ក៏​មិន​ដែល​បាន​ទាក់ទង​ដែរ។

អ្នក​ស្រី​បន្ថែម​ថា ខ្លួន​ពិត​ជា​មិន​សប្បាយ​ចិត្ត​​ទេ​ក្រោយ​ដឹង​ដំណឹង​ថា​គេ​ទាំង​២​បាន​ត្រឡប់​មក​ត្រូវ​រ៉ូវ​គ្នា​វិញ ប៉ុន្តែ​អ្នក​ម្ដាយ​រូប​នេះ​មិន​បាន​ជំទាស់​ ឬ​ហាម​កូន​ស្រី​ដូច​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​កន្លង​មក​នោះ​ទេ។

អ្នក​ស្រី​ពណ៌នា​យ៉ាង​លម្អិត​ថា៖ " Selena អាច​រស់​នៅ​ក្នុង​ជីវិត​ដែល​នាង​ប្រាថ្នា ឲ្យ​​តែ​នាង​រីករាយ មាន​សន្តិភាព​ក្នុង​ចិត្ត និង​សុខភាព​ល្អ​ទៅ​បាន​ហើយ។ ខ្ញុំ​មិន​បាន​គ្រប់គ្រង​ ឃាំង​ឃាត់​នាង​ដូច​អ្វី​ដែល​ព័ត៌មាន​បាន​ផ្សាយ​កន្លង​មក​ទេ។ Selena ធំ​ហើយ នាង​មាន​ជម្រើស​របស់​នាង"៕

ប្រភព៖ Kenh14 | GossipCop.   ប្រែ​សម្រួល៖ សុខណា

អត្ថបទថ្មី