CL ចាក់​ដោត​ផលិតកម្ម YG រឿង​មិន​ចេញ​អាល់ប៊ុម​បទ​ចម្រៀង​របស់​នាង

  • 2018-01-15 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​នេះ តារា​ចម្រៀង CL បាន​​សរសេរ​សារ​មួយ​លើ​គណនីTwitter របស់​នាង​ថា៖ "+GZBzareuready+" ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖ "+GZBzត្រៀម​ខ្លួន​ហើយ​ឬ​នៅ+” ។

សំណេរ​របស់​នាង​នេះ បាន​ពញ្ញាក់​អារម្មណ៍​អ្នក​គាំ​ទ្រ​ឲ្យ​ឆ្ងល់​ថា​តើ​នាង​ចង់​និយាយ​ពី​អ្វី​ឲ្យ​ពិត​ប្រាកដ។ ភ្លាម​ៗ​នោះ​មាន​អ្នក​គាំ​ទ្រ​ម្នាក់​បាន Screenshot អ្វី​ដែល​នាង​បាន​​សរសេរ​នោះ​ទៅ​បង្ហោះ​បន្ត​លើ​គណនី Instagram ជាមួយ​នឹង​ការ​សរសេរ​​ចង់​ដឹង​ថា​តើ​តារា​ចម្រៀង CL ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​សម្រាប់​រឿង​អ្វី?

ក្រោយ​មក តារា​ចម្រៀង​ស្រី​រូប​នេះ​ក៏​បាន​ចូល​ទៅ​សរសេរ​ឆ្លើយ​តប​នឹង​អ្នក​គាំ​ទ្រ​​​ពី​ក្រោម​រូបភាព​ដែល​នាង​បាន​បង្ហោះ​នោះ​ថា៖ "ត្រៀម​ខ្លួន​ចាំ YG ចេញ​អាល់ប៊ុម​បទ​ចម្រៀង​របស់​ខ្ញុំ" ។

ប៉ុន្មាន​ម៉ោង​ក្រោយ ម្ចាស់​បទ "Baddest Female” រូប​នេះ​បាន​បង្ហោះ​សារ​មួយ​ទៀត​លើ​គណនី Twitter​ របស់​នាង​ដែល​បង្ហាញ​ប្រាប់​កាន់​តែ​ច្បាស់​ពី​ផលិតកម្ម YG។

ក្នុង​សារ​នោះ​នាង​បាន​សរសេរ​ថា៖  "+money money money+ #alltheycareabout" ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា "លុយ លុយ​ លុយ #អ្វី​ដែល​ពួក​គេ​ខ្វល់​គឺ​លុយ"។

ក្រោយ​ការ​បង្ហោះ​​សារ​​នេះ​មក អ្នក​គាំ​ទ្រ និង​មនុស្ស​ទូទៅ​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា​ទាំង​នេះ អាច​នឹង​ពាក់​ព័ន្ធ​នឹង​ការ​មិន​ព្រម​ចេញ​អាល់ប៊ុម​បទ​ចម្រៀង​របស់​នាង៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី