ចង់ដឹងអត់ ប្រទេសណាមានតម្លៃលិខិតឆ្លងដែន ថ្លៃជាងគេបំផុតលើលោក?
- 2018-01-15 06:58:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងអត់ ប្រទេសណាមានតម្លៃលិខិតឆ្លងដែន ថ្លៃជាងគេបំផុតលើលោក?
ចន្លោះមិនឃើញ
លិខិតឆ្លងដែនរបស់ប្រទេសអូស្ត្រាលី បានជាប់ឈ្មោះជាលិខិតឆ្លងដែនមានតម្លៃថ្លៃបំផុតនៅលើពិភពលោក បន្ទាប់ពីឡើងថ្លៃរហូតដល់ទៅ ២៨២ដុល្លារ នៅដើមឆ្នាំ២០១៨នេះ ខណៈឆ្នាំមុនមានតម្លៃត្រឹមតែ ២៧៧ដុល្លារប៉ុណ្ណោះ។
កាលពីឆ្នាំ២០១៥ លិខិតឆ្លងដែនរបស់ប្រទេសអូស្ត្រាលី ជាប់នៅត្រឹមលំដាប់លេខ២ប៉ុណ្ណោះ ពោលគឺស្ថិតនៅក្រោមលិខិតឆ្លងដែនរបស់ប្រទេសតួកគី។ ឥឡូវនេះ រដ្ឋាភិបាលតួកគី បានរាយការចំណាយអតិបរមាលើលិខិតឆ្លងដែនមួយ ឲ្យមានតម្លៃត្រឹមតែ ៧៦៤ Turkish Lira ឬ ២៥៥ដុល្លារតែប៉ុណ្ណោះ។
យ៉ាងណាមិញ លិខិតឆ្លងដែនរបស់ប្រទេសអូស្ត្រាលី មិនមែនជាលិខិតឆ្លងដែនដែលមានឥទ្ធិពលបំផុតនោះទេ។ អាល្លឺម៉ង់ ជាប្រទេសដែលលិខិតឆ្លងដែនមានឥទ្ធិពលបំផុត បន្ទាប់មកគឺ សិង្ហបុរី , ចក្រភពអង់គ្លេស , ជប៉ុន និង បារាំង។ ប៉ុន្តែ លិខិតឆ្លងដែនរបស់ប្រទេសអាល្លឺម៉ង់ មានតម្លៃប្រហែល ១២០ដុល្លារតែប៉ុណ្ណោះ៕
ចុចអាន៖