ប្រទេសអាស៊ី៤ មានលិខិតឆ្លងដែន មានឥទ្ធិពលបំផុត លើពិភពលោក

  • 2017-10-26 07:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ពិន្ទុ​ទិដ្ឋាការ ១៥៩ សិង្ហបុរី បាន​ទម្លាក់​ប្រទេស​អាល្លឺម៉ង់ និង​ក្លាយ​ខ្លួន​ជា​ប្រទេស​អាស៊ី​ដំបូង​បង្អស់ ដែល​កាន់កាប់​តំណែង លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក

កាល​ពី​អតីតកាល លិខិត​ឆ្លង​ដែន​ដែល​មាន​ឥទ្ធិពល​បំផុត​ទាំង១០ ភាគច្រើន​មក​ពី​ទ្វីប​អឺរ៉ុប ដោយ​ប្រទេស​អាល្លឺម៉ង់ បាន​ឈរ​នៅ​លើ​កំពូល​តារាង​រយៈពេល ២ឆ្នាំ​ចុង​ក្រោយ។ ប៉ុន្តែ ចាប់​តាំង​ពី​ដើម​ឆ្នាំ២០១៧ មក សិង្ហបុរី ក៏​បាន​ដណ្ដើម​តំណែង​កំពូល​តារាង ពី​ប្រទេស​អាល្លឺម៉ង់​តែម្ដង។

គួរ​បញ្ជាក់​ថា ចំណាត់​ថ្នាក់​នេះ ត្រូវ​បាន​ពិនិត្យ​មើល​លើ​លិខិតឆ្លងដែន នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ចំនួន ១៩៣ និង ទឹកដី ចំនួន ៦ ដោយ​ចាត់​ថ្នាក់ និង​ផ្ដល់​ពិន្ទុ​ទិដ្ឋាការ (Visa-Free score) ដោយ​ផ្អែក​លើ​ចំនួន​ប្រទេស​ដែល​ពួកគេ​អាច​ទៅ ដោយ​មិន​ចាំ​បាច់​ប្រើ ឬ ប្រើ​នៅ​ពេល​ទៅ​ដល់។

យ៉ាងណាមិញ ក្រៅ​ពី​សិង្ហបុរី នៅ​មាន​កូរ៉េខាងត្បូង , ជប៉ុន និង ម៉ាឡេស៊ី ក៏​ជា​ប្រទេស​អាស៊ី ដែល​មាន​លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​ផង​ដែរ ខណៈ​ចំណាត់ថ្នាក់​លិខិត​ឆ្លងដែន​អាមេរិក បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឡើង​កាន់​តំណែង។

ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់ថ្នាក់​លិខិត​ឆ្លងដែន ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់ និង​មាន​ឥទ្ធិពល​បំផុត៖

#១ សិង្ហបុរី (ពិន្ទុ : ១៥៩)

#២ អាល្លឺម៉ង់ (ពិន្ទុ : ១៥៨)

#៣ ស៊ុយអែត និង កូរ៉េខាងត្បូង (ពិន្ទុ : ១៥៧)

#៤ ដាណឺម៉ាក , ហ្វាំងឡង់ , អ៊ីតាលី , បារាំង , អេស្ប៉ាញ , ន័រវែស , ជប៉ុន និង ចក្រភពអង់គ្លេស (ពិន្ទុ : ១៥៦)

#៥ លុចហ្សំបួរ , ស្វីស , ហូឡង់ , បែលហ្សិក , អូទ្រីស , ព័រទុយហ្គាល់ (ពិន្ទុ : ១៥៥)

#៦ ម៉ាឡេស៊ី , អៀរឡង់ , កាណាដា , សហរដ្ឋអាមេរិក (ពិន្ទុ : ១៥៤)

#៧ អូស្ត្រាលី , ក្រិក , នូវែលហ្សេឡង់ (ពិន្ទុ : ១៥៣)

#៨ ម៉ាល់តា , សាធារណរដ្ឋឆេក , អ៊ីស្លង់ (ពិន្ទុ : ១៥២)

#៩ ហុងគ្រី (ពិន្ទុ : ១៥០)

#១០ ស្លូវើនៀ , ស្លូវ៉ាគី , ប៉ូឡូញ , លីទុយអានី , ឡាតវី (ពិន្ទុ : ១៤៩)

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង