សិង្ហបុរី មាន​អង្ករ​ថ្លៃ​បំផុត​លើ​ពិភពលោក ១គីឡូ​ជាង​១០០ដុល្លារ

  • 2017-10-09 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិង្ហបុរី ត្រូវ​បាន​គេ​ចាត់​ជា​ប្រទេស​ដែល​មាន​អង្ករ​ថ្លៃ​បំផុត​លើ​ពិភពលោក។

អង្ករ Premium របស់​ក្រុមហ៊ុន Kinmemai បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness Book of World Records ជា​អង្ករ​ថ្លៃ​បំផុត​លើ​ពិភពលោក ជាមួយ​នឹង​តម្លៃ​រហូត​ដល់​ទៅ ១៤៩ដុល្លារ​សិង្ហបុរី (១០៩ដុល្លារ​អាមេរិក) ក្នុង​មួយ​គីឡូក្រាម។

អ្វី​ដែល​ធ្វើ​ឲ្យ​អង្ករ​របស់ Kinmemai ពិសេស​បែបនេះ គឺ​ដោយសារ​តែ​វា​មាន​គ្រាប់ស្រូវ ដែល​ទទួល​បាន​ពានរង្វាន់ ពី​ទូទាំង​ប្រទេស​ជប៉ុន រួមមាន ដូចជា ខេត្ត Gunma, Gifu, Kumamoto, Nagano និង Niigata ផង​ដែរ។ អង្ករ ត្រូវ​បាន​លាយ​ច្របល់​បញ្ចូល​គ្នា រយៈពេល ៦ខែ ដែល​ធ្វើ​ឲ្យ​វា​កាន់តែ​មាន​ជីវជាតិ ហើយ​ផ្ដល់​នូវ​រូបរាង​កាន់​តែ​ប្រសើរ ជាមួយ​នឹង​រសជាតិ​ផ្អែម​ឆ្ងាញ់​ជាង​អង្ករ​ផ្សេង​ទៀត។

ក្រុមហ៊ុន​លក់​អង្ករ​ខាង​លើ ក៏​មាន​លក់​អង្ករ​ប្រភេទ​ផ្សេង​ទៀត ដូចជា Better White តម្លៃ ៩,៤០ដុល្លារ​សិង្ហបុរី (៦,៨៨ដុល្លារ​អាមេរិក) ក្នុង​មួយ​គីឡូក្រាម និង Better Brown តម្លៃ ៩,៨០ដុល្លារ​សិង្ហបុរី (៧,១៨ដុល្លារ​អាមេរិក) ក្នុង​មួយ​គីឡូ៕

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង