ការពិតនៅពីក្រោយ រឿងរ៉ាវអាថ៌កំបាំងទាំង ៧ យ៉ាង ដឹងហើយហួសចិត្ត!

  • 2018-01-15 07:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​អាថ៌កំបាំង​ជា​ច្រើន ដែល​ពណ៌នា​អំពី​អ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​ដូចជា ខ្មោច ឬ​សត្វ​ចម្លែក តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ចាប់​អារម្មណ៍ និង​មាន​ចម្ងល់​យ៉ាង​ខ្លាំង។ ហើយ​មនុស្ស​មួយ​ចំនួន​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន​ដើម្បី​ស៊ើបអង្កេត​ពី​ការ​ពិត​នៃ​រឿង​រ៉ាវ​ទាំង​នោះ។

ខាងក្រោម​នេះ គឺ​ជា​ការ​ពិត​នៅ​ពី​ក្រោយ រឿង​រ៉ាវ​អាថ៌​កំបាំង​ទាំង ៧ យ៉ាង ៖

១. ពន្លឺ Phoenix

ពន្លឺ Phoenix បាន​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២១​ខែ មេសា​ឆ្នាំ ២០០៨ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មានការ​យល់​ច្រឡំ​ថា វា​ជា​ការ​បង្ហាញ​ខ្លួន​របស់​មនុស្ស​ភព​ផ្សេង ប៉ុន្តែ​វា​មិន​មាន​ការ​ពន្យល់​ណា​មួយ​ដោយ​កង​ទ័ព​អាកាស​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ពិត​ត្រូវ​បាន​បង្ហាញ​ ដោយ​បុរស​អនាមិក​ម្នាក់​សារភាព​ថា​ ខ្លួន​ជា​អ្នក​បង្កើត​ពន្លឺ​ទាំង​នេះ។ លោក​បាន​សារ​ភាព​ថា លោក​បាន​បង្កើត​ពន្លឺ​ទាំង​នេះ ដោយ​យក​ភ្លើង​មក​ចង​ភ្ជាប់​ជាមួយ​ប៉េងប៉ោង​ហោះ។

២. សត្វ​ចម្លែក Loch Ness

រូបថត​នេះ ត្រូវ​បាន​ថត​ក្នុង​ឆ្នាំ ១៩៣៤ ដោយ​លោក​វរសេនីយឯក Robert Wilson ហើយ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ជឿ​ថា ពិត​ជា​មាន​សត្វ​ចម្លែក​មែន។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩៤ ការ​ពិត​ត្រូវ​បាន​បង្ហាញ​ដោយ​លោក Wetherell ដែល​ជា​ឪពុក​ចុង​បាន​សារភាព​ថា វា​គ្រាន់​តែ​ជា​ការ​បោក​បញ្ឆោត​តែ​ប៉ុណ្ណោះ។

៣. ខ្មោច The Wem

រូប​ថត​ខ្មោច​ក្មេង​ស្រី​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ ត្រូវ​បាន​ថត​កាល​ពី​ឆ្នាំ ១៩៩៥ នៅ​ក្នុង​សាលា​ក្រុង Wem ហើយ​មនុស្ស​គ្រប់​គ្នា​ជឿ​ថា ពិត​ជា​រូប​ថត​ខ្មោច​ក្មេង​ស្រី​នៅ​ក្នុង​អាគារ​ឆេះ​ពិត​មែន។ រូបថត​នេះ មិន​ត្រូវ​បាន​បក​ស្រាយ​អស់​រយៈ​ពេល​ប្រហែល ១៥ ឆ្នាំ រហូត​ដល់​លោក Brian Liar អាយុ ៧៧ ឆ្នាំ បាន​កត់​សម្គាល់​ឃើញ​ថា​ ក្មេង​ស្រី​រូប​នេះ​មើល​ទៅ​ដូចជា​ក្មេង​ស្រី​ម្នាក់​នៅ​លើ​កាត​ប៉ុស្តាល់​ចាស់។

៤. អ្នក​ទេសចរ​ក្នុង​ព្រឹត្តការណ៍ ៩/១១

បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា, រូបថត​មួយ​សន្លឹក​បាន​លេច​ឡើង ដោយ​មាន​បុរស​ម្នាក់​ឈរ​នៅ​ពី​លើ​អាគារ​ភ្លោះ ខណៈ​ពេល​ដែល​យន្តហោះ​កំពុង​សំដៅ​មក​លើ​រូប​គេ។ ប៉ុន្តែ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០០១ លោក Jose Roberto Penteado មក​ពី​ប្រទេស​ប្រេស៊ីល បាន​អះអាង​ថា លោក​គឺ​ជា​អ្នក​ទេសចរ​ក្នុង​រូប​ថត​នោះ។ ប៉ុន្តែ​ការ​ពិត ត្រូវ​បាន​លាតត្រដាង​នៅ​ពេល​ដែល "ភ្ញៀវទេសចរ" ពិត​ប្រាកដ​មក​ពី​ប្រទេស​ហុងហ្គារី បាន​សារភាព​ថា​ លោក​បាន​កាត់​ថត​រូប​យន្តហោះ​ដាក់​ ដើម្បី​លេង​សើច​ជាមួយ​មិត្តភ័ក្ដិ​ប៉ុណ្ណោះ ហើយ​រូប​ថត​នេះ ត្រូវ​បាន​ថត​កាល​ពី​ឆ្នាំ ១៩៩៧។

៥. ព្រះចន្ទ​ធំ​បំផុត​នៅ​ទីក្រុង Rio de Janeiro

នៅ​ខែ​ឧសភាឆ្នាំ ២០១២, រូបភាព​នៃ​ព្រះចន្ទ​ធំ​បំផុត​លើ​ទីក្រុង Rio de Janeiro ត្រូវ​គេ​ថត​បាន ហើយ​មិន​មាន​នរណា​ម្នាក់​មាន​ការ​សង្ស័យ​ពី​រូប​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​គ្រាន់​តែ​ជា​រូប​ភាព​កាត់​ត​ដោយ​បុរស​ម្នាក់​តែ​ប៉ុណ្ណោះ ព្រោះ​ព្រះចន្ទ​មិន​អាច​ខិត​ជិត​ផែន​ដី​ដល់​ថ្នាក់​នេះ​ទេ។

៦. រូបថត​អាកាសយានិក​

លោក Jim Templeton បាន​ថត​រូប​កូន​ស្រី​របស់​ខ្លួន​កាល​ពី​ឆ្នាំ ១៩៦៤ និង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពិនិត្យ​មើល​រូប​នេះ​ម្ដង​ទៀត ដោយ​សារ​តែ លោក​រក​ឃើញ​អាកាសយានិក​យ៉ាង​ចម្លែក​នៅ​ពី​ក្រោយ​កូន​របស់​ខ្លួន។ ប៉ុន្តែ​យោង​តាម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា វា​គ្រាន់​តែ​ជា​រូប​ប្រពន្ធ​របស់​លោក Jim តែ​ប៉ុណ្ណោះ។

៧. បិសាច​សមុទ្រនៅកោះ Hook

នៅ​ពេល​ដែល​រឿង​រ៉ាវ​នៃ​បិសាច​សមុទ្រ​នេះ បាន​ចាប់​ផ្តើម​ឡើង​ដំបូង​នៅ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៦០ មនុស្ស​គ្រប់​គ្នា​ហាក់​ដូច​ជា​ជឿ​ថា វា​គឺ​ជា​ការ​ពិត។ វា​ត្រូវ​បាន​គេ​ថត​នៅ Queensland ប្រទេស​អូស្ត្រាលី​ដោយ​អ្នក​ថត​រូប​ម្នាក់​ឈ្មោះ Robert Le Serrec ហើយ​វា​មាន​ប្រវែង​ប្រហែល ២០-២៥ ម៉ែត្រ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​គ្រាន់​តែ​ជា​ការ​បោក​បញ្ឆោត​មួយ ដោយ​សារ​តែ​បុរស​ជា​អ្នក​ថត​រូប ជំពាក់​បំណុល និង​ចង់​រក​លុយ​ឲ្យ​ច្រើន​តែ​ប៉ុណ្ណោះ៕

ចុចអាន ៖

-ចង់ដឹងអត់ ប្រទេសណាមានតម្លៃលិខិតឆ្លងដែន ថ្លៃជាងគេបំផុតលើលោក?

-បែកធ្លាយ ទីតាំងលាក់មកុដរាជវង្សអង់គ្លេសពីពួក Nazi អំឡុងសង្គ្រាមលោកលើកទី ២

-រឿង៩យ៉ាង អ្នកវ័យ២០ឆ្នាំគួរធ្វើ បើចង់ក្លាយជាអ្នកមាន នៅវ័យ៣០ឆ្នាំ

ប្រភព៖ Therichest   ប្រែ​សម្រួល៖ រ័ត្ន