បែកធ្លាយ ទីតាំងលាក់មកុដរាជវង្សអង់គ្លេសពីពួក Nazi អំឡុងសង្គ្រាមលោកលើកទី ២

  • 2018-01-12 09:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកុដ​ដ៏​មាន​តម្លៃ ដែល​គ្រួសារ​រាជវង្ស​អង់គ្លេស​បាន​លាក់​​​នៅ​ក្នុង​ធុង​នំ ដើម្បី​ការពារ​ពី​ពួក Nazi កាលពី​អំឡុង​សង្គ្រាម​លោក​លើក​ទី ២ ឥលូវ​នេះ​ត្រូវ​បាន​​បង្ហាញ​ជា​សាធារណៈ​ហើយ។

មកុដ Imperial State Crown

មកុដ​នេះ​ ត្រូវ​បាន​រក្សា​ទុក​យ៉ាង​មាន​សុវត្ថិភាព​នៅ​ក្នុង​ប្រាសាទ Windsor នៅ​ដើម​ឆ្នាំ​នៃ​សង្គ្រាម ព្រោះ​ខ្លាច​វា​​ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក Nazi បន្ទាប់​ពី​ការ​លុក​លុយ​។ ​គេដឹង​ថា មកុដ​នេះ​ត្រូវ​បាន​យក​ទៅ​បន្ទាយ Bershire ប៉ុន្តែ​មាន​ការ​ពិត​តិច​តួច​ប៉ុណ្ណោះ​អំពី​រឿង​នេះ។

មកុដ​ដែល​មាន​ឈ្មោះ​ថា Imperial State Crown រួម​ជាមួយ​ត្បូង Black Prince's Ruby ត្រូវ​បាន​លាក់​នៅ​ក្នុង​ធុង​នំ​មួយ និង​កប់​នៅ​មាត់​ទ្វារ​ចេញ​សម្ងាត់​របស់​ប្រាសាទ។ វា​ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​ពិធី​ឡើង​គ្រងរាជ្យ​របស់​ស្ដេច George VI នៅ​ឆ្នាំ ១៩៣៧ ហើយ​ត្រូវ​បាន​ដាំ​ត្បូង​ពេជ្រ​ចំនួន ២ ៨៦៨ គ្រាប់, ត្បូង​កណ្ដៀង ១៧ គ្រាប់, ត្បូង​មរកត ១១​គ្រាប់ និង​គុជ​រាប់​រយ​គ្រាប់​​ទៀត។ លើស​ពី​នេះ​ទៀត វា​មាន​ទម្ងន់​រហូត​ដល់ ១,២៨​គីឡូក្រាម​ឯណោះ។

ស្ដេច George VI

ឥឡូវ​នេះ​កម្មវិធី BBC One ដែល​ផ្សាយ​អំពី​គ្រឿង​អលង្ការ និង​ការ​គ្រង​រាជ្យ​របស់​ព្រះមហាក្សត្រ នឹង​បង្ហាញ​ជា​លើក​ដំបូង​ អំពី​របៀប​ដែល​មកុដ​បុរាណ​នេះ​ត្រូវ​បាន​លាក់​ទុក​ នៅ​ក្នុង​រូង​ដ៏​ជ្រៅ​តាម​បញ្ជា​ពី​ស្តេច George VI៕

មកុដ Imperial State Crown

ចុចអាន ៖

-ម្ចាស់ក្សត្រីអង់គ្លេស ប្រទានអំណោយពិសេសដល់បុគ្គលិក ១៥០០នាក់ ក្នុងឱកាសបុណ្យណូអែល

-ហួស​ចិត្ត​! បុរស​ចក្រភព​អង់គ្លេស​ម្នាក់​ជាប់​គុក​៣​ខែ​​ដោយ​សារ​​ប៉ះ​ត្រគាក​បុរស​ម្នាក់​​

-ព្រះអង្គម្ចាស់ Harry បញ្ចេញប្រតិកម្ម គួរឲ្យភ្ញាក់ផ្អើល ពេលក្មេងស្រីនេះ លូកយកពោតលីងរបស់ទ្រង់

ប្រភព៖ Mirror   ប្រែ​សម្រួល៖ រ័ត្ន