ព្រះអង្គម្ចាស់ Harry បញ្ចេញប្រតិកម្ម គួរឲ្យភ្ញាក់ផ្អើល ពេលក្មេងស្រីនេះ លូកយកពោតលីងរបស់ទ្រង់

  • 2017-09-29 02:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ព្រះអង្គម្ចាស់​អង់គ្លេស Harry បាន​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា Invictus Games នៅ​ក្នុង​ទីក្រុង Toronto ប្រទេស​កាណាដា។ ខណៈ​ពេល​ដែល​ទ្រង់ កំពុង​ជជែក​ជាមួយ​បុរស​ម្នាក់​អង្គុយ​ក្បែរ​ព្រះ​កាយ ស្រាប់តែ​ក្មេង​ស្រី​ម្នាក់ មាន​ឈ្មោះថា Emily Henson ចាប់ផ្ដើម​ឆ្លៀត​ឱកាស​តែម្ដង។

ក្មេង​ស្រី​ឈ្មោះ Emily ដ៏​គួរ​ឲ្យ​ស្រលាញ់​រូប​នេះ បាន​លូក​យក​ពោត​លីង​របស់​ព្រះអង្គម្ចាស់ Harry ញ៉ាំ អស់​ជា​ច្រើន​គ្រាប់ ទាំង​ទ្រង់​មិន​ដឹង​ព្រះ​កាយ។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ទ្រង់​បាន​ដឹង​ថា Emily លូក​យក​ពោត​លីង​របស់​ទ្រង់​ញ៉ាំ ទ្រង់​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​អាច​ស​បញ្ជាក់​ថា ទ្រង់​នឹង​ក្លាយ​ជា​ឪពុក​ដ៏​ល្អ​ម្នាក់​នៅ​ថ្ងៃ​ណា​មួយ។ បច្ចុប្បន្ន​ទ្រង់​មាន​មិត្ត​ស្រី​ម្នាក់ ដែល​ជា​តារា​សម្ដែង​អាមេរិក វ័យ ៣៦ ឆ្នាំ ឈ្មោះ Meghan Markle។

ព្រះអង្គម្ចាស់ Harry និងមិត្តស្រី Meghan Markle

យ៉ាងណាមិញ អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត ក៏​បាន​ភ្ញាក់ផ្អើល និង​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ប្រតិកម្ម​របស់​ព្រះអង្គម្ចាស់ Harry ផង​ដែរ៕

ចង់​ដឹង​យ៉ាង​ណា ទៅ​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី