ម្ចាស់ក្សត្រីអង់គ្លេស ប្រទានអំណោយពិសេសដល់បុគ្គលិក ១៥០០នាក់ ក្នុងឱកាសបុណ្យណូអែល

  • 2017-12-15 02:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​មន្រ្តី​រាជ​វាំង​ឲ្យ​ដឹង​ថា មហាក្សត្រី​អង់គ្លេស Elizabeth II បាន​ផ្តល់​អំណោយ​ដល់​បុគ្គលិក​ទាំង​អស់​ចំនួន ១៥០០ នាក់​ដែល​បាន​ធ្វើ​ការ និង​ជួយ​ថែរក្សា​គ្រួសារ​រាជវង្ស។

គេហទំព័រ​ផ្លូវ​ការ​របស់​រាជ​វង្ស​បាន​បង្ហាញ​ថា ព្រះមហាក្សត្រី​បានផ្តល់​នំ​បុណ្យ​ណូអែល ដល់​សមាជិក​និមួយៗ​នៃ​បុគ្គលិក​ទាំងអស់ ដែល​ជា​ប្រពៃណី​បន្សល់​ទុក​ដោយ​ស្ដេច King George VI និង​ស្ដេច George V។

នំ​ទាំង​នោះ​ត្រូវ​បាន​ចែក​ចាយ​ទៅ​ឲ្យ​បុគ្គលិក​នៅ​ក្នុង​រាជវាំង ប៉ុស្តិ៍ប្រៃសណីយ៍ និង​នគរ​បាល​ព្រះ​បរមរាជវាំង ហើយ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​សំបុត្រ​ស្វាគមន៍​ពី​ព្រះមហាក្សត្រិយានី និង​ព្រះមហាក្សត្រ ហ្វីលីព។

គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំមុនៗ មហាក្សត្រី​ត្រូវ​បាន​គេ​រាយការណ៍​ថា ព្រះអង្គ​គាប់​ចិត្ត​ជាមួយ​នឹង​នំ​ដែល​ធ្វើ​នៅ Harrods ឬ Fortnum & Mason ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​ប្ដូរ​ទៅ​អ្នក​លក់​ធម្មតា​វិញ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម