ច្បាប់ទាំង១០ ព្រះមហាក្សត្រិយានី Elizabeth អាចមិនអនុវត្តតាមបាន!
- 2017-10-15 07:22:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ទាំង១០ ព្រះមហាក្សត្រិយានី Elizabeth អាចមិនអនុវត្តតាមបាន!
ចន្លោះមិនឃើញ
ព្រះមហាក្សត្រិយានី Queen Elizabeth II ត្រូវបានគេស្គាល់ថា ជាស្ដេចដែលមានចិត្តសុភាពរាបសា និងថ្លៃថ្នូរបំផុត។ ទោះយ៉ាងណា ព្រះមហាក្សត្រិយានី មានសិទ្ធិមិនធ្វើតាមច្បាប់មួយចំនួន។
ខាងក្រោមនេះគឺជាច្បាប់ទាំង១០ ដែលព្រះមហាក្សត្រិយានី Elizabeth អាចសម្រេចចិត្ត មិនអនុវត្តតាមបាន៖
#១ ព្រះមហាក្សត្រិយានីមិនចាំបាច់គោរពល្បឿនកំណត់
ជាក់ស្ដែង ព្រះមហាក្សត្រិយានី មិនដែលបើកបរឡានប្រដេញគ្នាក្នុងល្បឿនលឿនឡើយ ប៉ុន្តែព្រះមហាក្សត្រិយានីមានសិទ្ធិអាចមិនគោរពល្បឿនកំណត់ នៅគ្រប់ទីកន្លែងក្នុងចក្រភពអង់គ្លេស។ ទោះជាយ៉ាងណា ព្រះមហាក្សត្រិយានីមិនដែលរំលោភបំពានច្បាប់នេះឡើយ។
#២ ព្រះមហាក្សត្រិយានីមិនចាំបាច់ត្រូវការប័ណ្ណបើកបរ
ទោះបីជាប័ណ្ណបើកបរនៅចក្រភពអង់គ្លេសទាំងអស់ ត្រូវបានចេញស្ថិតក្រោមព្រះនាមរបស់ទ្រង់ ប៉ុន្តែទ្រង់មិនចាំបាច់មានប័ណ្ណបើកបរ ដើម្បីអាចបើកបរស្របច្បាប់នោះទេ។ មិនតែប៉ុណ្ណោះ ទ្រង់មិនចាំបាច់ឆ្លងកាត់ការធ្វើតេស្ត ឬរៀនបើកបរទៀតផង។ យ៉ាងណាក៏ដោយ ទ្រង់មានសមត្ថភាពអាចបើកបរបានល្អខ្លាំងណាស់ ព្រោះទ្រង់ធ្លាប់ជាអ្នកបើកបរឡានពេទ្យ ក្នុងអំឡុងពេលសង្គ្រាម។
#៣ ព្រះមហាក្សត្រិយានីមិនចាំបាច់មានលិខិតឆ្លងដែន
ទ្រង់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតិចតួចណាស់ នៅលើពិភពលោក ដែលមិនចាំបាច់មានឯកសារសម្គាល់ខ្លួនជាផ្លូវការ។
#៤ ព្រះមហាក្សត្រិយានីត្រូវបានលើកលែងពីការស្នើសុំព័ត៌មាន
នៅចក្រភពអង់គ្លេស ក៏ដូចជានៅក្នុងប្រទេសជាច្រើន គឺមានសេរីភាពសារព័ត៌មាន ដែលអនុញ្ញាតឲ្យអ្នកសារព័ត៌មាន និងសាធារណជន សួរសំណួរណាមួយក៏បាន។ ប៉ុន្តែ គ្រួសាររាជវង្ស បានប្រើអំណាចដើម្បីរារាំងច្បាប់នេះ មិនឲ្យមានឥទ្ធិពលលើពួកគេឡើយ។ បើនិយាយដោយសាមញ្ញ គ្រួសាររាជវង្ស មានសិទ្ធិមិនផ្ដល់ព័ត៌មានឯកជន។
#៥ ព្រះមហាក្សត្រិយានីមិនចាំបាច់បង់ពន្ធ
ប្រជាពលរដ្ឋទាំងអស់នៅចក្រភពអង់គ្លេស ក៏ដូចជាបណ្ដាប្រទេសជាច្រើនទៀត ត្រូវបង់ពន្ធ អាស្រ័យលើប្រាក់ចំណូលរបស់ពួកគេ។ ប៉ុន្តែព្រះមហាក្សត្រិយានី ត្រូវបានលើកលែងចំពោះការបង់ពន្ធ។ ទោះជាយ៉ាងណា ទ្រង់បានស្ម័គ្រចិត្តបង់ពន្ធ តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។
#៦ ព្រះមហាក្សត្រិយានីអាចចាប់ផ្ដើមសង្គ្រាមបាន
បើនិយាយតាមពាក្យបច្ចេកទេស ព្រះមហាក្សត្រិយានី អាចប្រកាសសង្គ្រាមលើប្រទេសណាមួយ នៅពេលណាក៏បានដែរ។ ចំណែកឯការអនុវត្តជាក់ស្ដែង ការសម្រេចបែបនេះត្រូវធ្វើឡើងដោយសភា ប៉ុន្តែពួកគេត្រូវការការអនុញ្ញាតពីព្រះមហាក្សត្រិយានីជាផ្លូវការ។
#៧ ព្រះមហាក្សត្រិយានីមិនអាចត្រូវគេប្ដឹងបានឡើយ
វាមិនអាចទៅរួចទេ ក្នុងការចោទប្ដឹងព្រះមហាក្សត្រិយានី។ ទ្រង់មានសិទ្ធិមិនផ្ដល់ភស្តុតាងនៅក្នុងតុលាការ ហើយទ្រង់ក៏មិនអាចត្រូវគេកាត់ទោសដែរ។
#៨ ព្រះមហាក្សត្រិយានីការពារកុមារទាំងអស់
ព្រះមហាក្សត្រិយានីគឺជាអាណាព្យាបាលផ្លូវការនៃកុមារទាំងអស់នៅចក្រភពអង់គ្លេស។ ទ្រង់មានសិទ្ធិយកកូនរបស់នរណាក៏ដោយ មកធ្វើជាបុត្ររបស់ទ្រង់ ប៉ុន្តែទ្រង់មិនដែលធ្វើបែបនេះឡើយ។
#៩ ព្រះមហាក្សត្រិយានីមានសិទ្ធិបំផ្លាញទ្រព្យសម្បត្តិ
នៅក្រោមកាលៈទេសៈមួយចំនួន ដូចជា គ្រោះអាសន្នជាតិ ទ្រង់មានសិទ្ធិអាចបំបែក , ចូល និង បំផ្លាញទ្រព្យសម្បត្តិ។
#១០ ព្រះមហាក្សត្រិយានីអាចបំបែកច្បាប់ណាមួយក៏បាន
ព្រះមហាក្សត្រិយានី គឺស្ថិតនៅលើក្រឹត្យច្បាប់៕
ចុចអាន៖