Pepsi កំពុងរកមុខគូស្នេហ៍មានលេខកូដឈ្នះលុយ ១៥.០០០ ដុល្លារ
- 2018-01-15 09:53:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pepsi កំពុងរកមុខគូស្នេហ៍មានលេខកូដឈ្នះលុយ ១៥.០០០ ដុល្លារ
ចន្លោះមិនឃើញ
Pepsi បានចាប់រង្វាន់អាពាហ៍ពិពាហ៍លើកទី៣ របស់ខ្លួន កាលពីថ្ងៃទី១៣ មករា ដោយមានរង្វាន់ធំ ១៥.០០០ ដុល្លារ រង្វាន់ទី២ ៥០០ ដុល្លារ និងចុងក្រោយ ៥០ដុល្លារ បន្ទាប់ពីការចាប់រង្វាន់ ២លើកមុន មិនទាន់រកឃើញអ្នកមានសំណាង។
ចំពោះរង្វាន់ធំទី១ នឹងបូកឡើងរហូត សម្រាប់ការចាប់ឆ្នោត ២ សប្ដាហ៍បន្ទាប់ទៀត រហូតដល់មានអ្នកឈ្នះទើបធ្លាក់មកដូចដើមវិញគឺ ៥០០០ ដុល្លារ។ ការចាប់ឆ្នោតនឹងធ្វើឡើងរៀងរាល់ ២ សប្ដាហ៍ម្ដង រហូតដល់ខែមេសា ២០១៨។
រង្វាន់នឹងត្រូវចាត់ទុកជាមោឃៈក្នុងរយៈពេល ៧ ថ្ងៃ បើមិនឃើញម្ចាស់រង្វាន់ទាក់ទងមកក្រុមហ៊ុននោះទេ។ គូស្វាមីភរិយាថ្មីដែលមានលេខកូដដូចខាងលើ សូមទាក់ទងលេខ 012 996 322 / 016 979 299 ។
សូមផ្ទៀងមើលលេខកូដឈ្នះរង្វាន់ក្នុងរូបភាពខាងក្រោម៖
**លក្ខខណ្ឌនៃការចាប់រង្វាន់៖** - រាល់ការទិញភេសជ្ជៈរបស់ផលិតផល Pepsi ២៥ កេស (លើកលែងទឹកសុទ្ធ) សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ អតិថិជននឹងទទួលបានឆ្នោត ២ សន្លឹក សម្រាប់ប្ដូរយកលេខគូស្នេហ៍ពី Smart និងមានលេខកូដ ៦ ខ្ទង់សម្រាប់ផ្សងសំណាងរង្វាន់ធំ។ - អ្នកឈ្នះ នឹងត្រូវក្រុមការងារទាក់ទងតាមលេខ Smart នោះ (សូមទៅបើកលេខ Smart ដើម្បីអាចទាក់ទងបាន)។ ករណីក្រុមការងារទាក់ទងមិនបាន ក្នុងពេល ៧ ថ្ងៃ រង្វាន់នឹងត្រូវទុកជាមោឃៈ។ - ការចាប់ឆ្នោត ធ្វើឡើង ២ ដងក្នុងមួយខែ ដោយផ្សាយផ្ទាល់រាល់ថ្ងៃសៅរ៍ លើ CTN និងផេកហ្វេសប៊ុករបស់ Pepsi។ - សន្លឹកឆ្នោតដែលមានកូដ ៦ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ នឹងឈ្នះ ៥០០០ ដុល្លារ។ - សន្លឹកឆ្នោតដែលមានកូដ ៥ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ (រាប់ពីមុខ ឬរាប់ពីក្រោយ) នឹងឈ្នះ ៥០០ ដុល្លារ។ - សន្លឹកឆ្នោតដែលមានកូដ ៤ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ (រាប់ពីមុខ ឬរាប់ពីក្រោយ) នឹងឈ្នះ ៥០ ដុល្លារ។ - បើការចាប់ឆ្នោតនៅសប្ដាហ៍ណាមួយមិនមានអ្នកឈ្នះ ទឹកប្រាក់នឹងកើនឡើងទ្វេគុណសម្រាប់ការចាប់រង្វាន់ ២ សប្ដាហ៍បន្ទាប់ (សម្រាប់តែរង្វាន់ធំទី១ ប៉ុណ្ណោះ)។ - រង្វាន់នឹងបន្តកើនឡើងរហូតដល់រកឃើញអ្នកឈ្នះរង្វាន់ធំទី១។ - បើរកឃើញអ្នកឈ្នះនៅសប្ដាហ៍ណាមួយ រង្វាន់នឹងត្រឡប់មកដើមវិញ (៥០០០ ដុល្លារ) សម្រាប់ការចាប់ឆ្នោត ២ សប្ដាហ៍បន្ទាប់។ - កម្មវិធីមានរយៈពេល ៦ ខែ គឺដល់ខែ មេសា ២០១៨៕