ក្លឹប​ល្មម​ៗ​ត្រឹម​ Everton តែ​ប្រាក់​​អាទិត្យ​របស់​កីឡាករ​ប្រហែល​នឹង Bayern

  • 2018-01-15 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League ជា​លីគ​មាន​ប្រជាប្រិយ​ភាព​បំផុត​ក្នុង​ពិភពលោក ហើយ​កីឡាករ​នៅ​ទី​នោះ​ទទួល​បាន​ចំណូល​ច្រើន​ៗ​ទោះ​នៅ​ក្លឹប​មិន​សូវ​ធំ​ក៏​ដោយ។ មាន​សំនួរ​មួយ​​តែង​សួរ​ថា ហេតុ​អ្វី​កីឡាករ​អង់គ្លេស​មិនសូវ​ចេញ​ទៅ​លេង​លីគ​ក្រៅ​ប្រទេស?

មូលហេតុ​ធំ​នៃ​ការ​មិន​ចាកចេញ​របស់​កីឡាករ​អង់គ្លេស​​ទាំង​នោះ ដោយ​សារ​លីគ​ក្នុង​ប្រទេស​ពួកគេ​មាន​ចំណូល​ច្រើន​ៗ​ទៅ​​ហើយ ណា​មួយ​ជា​ស្រុក​កំណើត​ទៀត​អ៊ីចឹង​ក៏​មិន​ចង់​ផ្លាស់​ទៅ​ណា។ ប្រៀប​ជាក់​ស្ដែង Everton​ ជា​ក្លឹប​លំដាប់​មធ្យម​ក្នុង​លីគ​កំពូល អាច​និយាយ​បាន​ថា​គីឡូ Europa League ប៉ុន្តែ​ប្រាក់​អាទិត្យ​​របស់​កីឡាករ​នៅ​ទៅ​នោះ ក៏​មិន​ចាញ់​កីឡាករ​នៅ Bayern Munich ដែរ។

Wayne Rooney ដែល​ជា​ចំណូល​ថ្មី​របស់ Everton ជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ថ្លៃ​ជាង​គេ​ក្នុង​ក្រុម​១៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ ក្រឡេក​​ទៅ Bayern Munich ដែល​ជា​គីឡូ Champions League មាន​ Robert Lewandowski ជា​កីឡាករ​មាន​ប្រាក់​អាទិត្យ​ច្រើន​ជាង​គេ​គឺ​២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ Arturo Vidal ដែល​ជា​កីឡាករ​ជោគជ័យ​មួយ​រូប​នោះ​មាន​ឈ្នួល​ត្រឹម​១២,៥​ម៉ឺន​ផោន នៅ​ចាញ់ Gylfi Sigurdsson ទទួល​បាន​១៥ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ដែល​ជា​កីឡាករ​មិន​សូវ​លេច​ឈ្មោះ​ផង​នោះ។

បើ​ប្រៀបធៀប​ប្រាក់​ឈ្នួល​នៃ​កីឡាករទាំង​អស់​របស់​ក្លឹប​ទាំង​ពីរ​គឺ​ប្រហាក់ប្រហែល​គ្នា​ទេ៕

Everton

Bayern Munich

​ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី