ឲ្យ​តែ Bitcoin កាន់​តែ​ឡើង​ថ្លៃ Hacker ត្រៀម​ខ្លួន​ចាំ​​ប្រមាញ់​រួច​ស្រេច

  • 2018-01-16 01:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ល្បីល្បាញ​នៃ​ជំនួញ​រូបិយប័ណ្ណ​ឌីជីថល​កំពុង​រីក​រាលដាល​ដូច​ផ្សិត​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​សម្រប​នឹង​ការ​ឡើង​ថ្លៃ​នៃ Bitcoin ម្ល៉ោះ​ក៏​អាច​ជា​គោលដៅ​មួយ​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម Hacker។

អ្នក​ជំនាញ​ក្នុង​ស្ថាប័ន Symantec លោក Candid Wuest បាន​ប្រាប់​សារព័ត៌មាន The Independent ដូច្នោះ​ថា "ដើម្បី​ទទួល​បាន​សុវត្ថិភាព​ខ្ពស់​បំផុត​ក្នុង​ការ​ជួញដូរ Bitcoin អ្នក​គួរ​ប្រើ​មធ្យោបាយ Cold Wallet ដែល​ចាំ​បាច់​មិន​អនុញ្ញាត​ឲ្យ​ភ្ជាប់​ការ​ទិញ​លក់​តាម​កុំព្យូទ័រ​ឡើយ"។

ជា​ទូទៅ​បើ​អ្នក​ជួញដូរ​លើ​សេវាកម្ម​នៃ​គេហទំព័រ​ណា​មួយ បែប​នោះ​ពួក​គេ​ជា​អ្នក​គ្រប់គ្រង​រាល់​ទិន្នន័យ​ទាំង​មូល ថ្វី​បើ​ម្ចាស់​ស្ថាប័ន​គ្មាន​បំណង​អាក្រក់ តែ​គោលដៅ​ Hacker ក្នុង​ការ​វាយប្រហារ​គឺ​រក​វិធី​ប្រមាញ់​ទីតាំង​នោះ​ឲ្យ​ទាល់​តែ​បាន។ កន្លង​ទៅ​ក៏​មាន​ការ Hack ធំៗ​ជា​ច្រើន​បាន​ផ្ទុះ​ឡើង ជុំវិញ​រូបិយប័ណ្ណ​ឌីជីថល ហើយ​ក៏​បន្ត​កើត​មាន​ទល់​សព្វថ្ងៃ។​

ជាង​នេះ​ទៅ​ទៀត​ដែល​ហៅ​ថា​ជួញដូរ​តាម Cold Wallet ក៏​សំដៅ​លើ​ការ​ជួញ​ដូរ​បែប​សាមញ្ញ​ដូច​ជា​តាមរយៈ USB ឬ External Hard Drive ធ្វើ​បែប​ណា​កុំ​ឲ្យ​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​អ៊ីនធឺណិត​បាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Independent   ប្រែ​សម្រួល៖ កៅ រក្សា