ហាង​នៅ​អាមេរិក​ប្រកាស​លក់​រថយន្ត​កំពូល ២ គ្រឿង​តាម​រយៈ Bitcoin

  • 2018-01-15 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​លក់​ចែកចាយ​រថយន្ត​នៅ​រដ្ឋ California សហរដ្ឋអាមេរិក បាន​បង្ហោះ​លក់​រថយន្ត​ទំនើប​ផុត​លេខ ២ គ្រឿង​រួម​មាន Pagani Huayra និង​ Bugatti Chiron តាម​រយៈ​កាក់ Bitcoin។​ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Instagram តម្លៃ​រថយន្ត​ទាំង ២ បូក​បញ្ចូល​គ្នា​ស្មើ​នឹង ៦ លាន​ដុល្លារ ​នៃ​រូបិយប័ណ្ណ​ឌីជីថល BTC។

​គូស​បញ្ជាក់​ថា Chiron របស់​ក្រុមហ៊ុន Bugatti ជា​រថយន្ត​មាន​ល្បឿន​ស្ទុះ​ដាច់​គេ​លំដាប់​ទី ៣ ក្នុង​លោក ដែល​បំពាក់​ម៉ាស៊ីន W16 Quad-Turbocharger ចំណុះ ៨.០ លីត្រ អាច​ផលិត​កម្លាំង​បាន ១,៤៧៩ សេះ មាន​ទម្ងន់​ខ្លួន ១,៩៩៦ គ.ក។​ មាន​ល្បឿន​អតិបរមា ៤២០ គ.ម/ម៉ ធៀប​នឹង​ម៉ូដែល Pagani Huayra របស់​ក្រុមហ៊ុន​អ៊ីតាលី​មាន​ល្បឿន​ប្រហែល ៣៧០ គ.ម/ម៉ បំពាក់​នូវ​ម៉ាស៊ីន V12 ចំណុះ ៦.០ លីត្រ និង​មាន​ទម្ងន់​ខ្លួន ១,២១៨ គ.ក។​

រូបតំណាង Bugatti Chiron

គូស​បញ្ជាក់​ថា​នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ក្នុង​ការ​ប្រើ Bitcoin សម្រាប់​ទិញ​រថយន្ត ខណៈ​កន្លង​ទៅ​ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រកាស​លក់​រថយន្ត Lamborghini មួយ​តឹក​ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​មួយ​នេះ​ដូច​គ្នា រហូត​ឈាន​ដល់​ការ​លក់​ទិញ​ផ្ទះ​ក្នុង​ប្រទេស​អារ៉ាប​ទៀត​ផង។ ប៉ុន្តែ​តម្លៃ​របស់​វា​អាច​មាន​ការ​ឡើង​ចុះ ខុស​ពី​ការ​ប្រើប្រាស់​លុយ​ធម្មតា អាច​ថា​ថ្ងៃ​នេះ​អ្នក​ទិញ​អស់ ៦ លាន​ដុល្លារ លុះ​ថ្ងៃ​ស្អែក​ចុះ​អស់ ១ លាន​ដុល្លារ​ក៏​ថា​បាន។

រូបតំណាង Pagani Huayra

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កៅ រក្សា