Man Utd បំបាក់​ Stoke បន្ថយ​គម្លាត​មក​សល់​១២​ពិន្ទុ

  • 2018-01-16 01:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United មិន​ធ្វើ​ឲ្យ​ខកខាន​ឱកាស​ដោយ​​បាន​យក​ឈ្នះ Stoke City ៣​ទល់​នឹង​០​ ដើម្បី​បន្ថយ​គម្លាត​មក​សល់​១២​ពិន្ទុ​ពី​ Manchester City។

ក្រុម​មាន​មូលដ្ឋាន​នៅ Old Trafford ពី​ដំបូង​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង​​ចំនួន​១៥​ពិន្ទុ​តែ​ឆ្លៀត​ពេល​ដែល​ City បាន​ចាញ់​ Liverpool ៤-៣ កាល​ពី​ថ្ងៃ​អាទិត្យ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​កាត់​បន្ថយ​ពិន្ទុ​ដែល​ដាច់​ឆ្ងាយ​។

៣​គ្រាប់​របស់​ម្ចាស់​ផ្ទះ​យប់មិញ​ធ្វើ​បាន​ដោយ​ Antonio Valencia តាំង​ពី​នាទី​ ទី​៩​ និង​ Anthony Martial នាទី​៣៨ ហើយ​មួយ​គ្រាប់​ចុង​ក្រោយ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​តម្លៃ​ខ្លួន​ថ្លៃ Romelu Lukaku នាទី​៧២។

ក្រោយ​ចប់​សប្ដាហ៍​ទី​២៣​ តារាង ​Premier League ពេល​នេះ​គឺ​​ Manchester City ឈរ​លេខ​មួយ​មាន​ ៦២​ពិន្ទុ, Manchester United ឈរ​លេខ​២​មាន​៥០​ពិន្ទុ​ ខណៈ​ Liverpool លេខ​៣​មាន​៤៧​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​លេខ​៤​ Chelsea៕

អត្ថបទ៖ វិរ័ត្ន