អាជ្ញាកណ្ដាល​ទាត់​កីឡាករ​ផ្អើល​ពិភពលោក ពេល​​នេះ​ត្រូវ​សហព័ន្ធបារាំង​ដាក់​ទណ្ឌកម្ម

  • 2018-01-16 02:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អាជ្ញាកណ្ដាល Tony Chapron ដែល​មាន​ចេតនា​ទាត់​លើ​កីឡាករ​របស់​ក្រុម Nantes មុន​ពេល​ឲ្យ​កាត​លឿង​ទី​ពីរ​បណ្ដេញ​ចេញ​ពី​ទីលាន​ ពេល​លេង​ទល់​នឹង  Paris St-Germain ពេល​នេះ​ត្រូវ​​បាន​ព្យួរ​ការងារ​ដោយ​សហព័ន្ធកីឡា​បាល់​ទាត់​បារាំង។

រឿង​ហេតុ​បាន​កើត​ឡើង​ ដោយ​សារ​ខ្សែ​ការពារ Diego Carlos បាន​រត់​ទៅ​បុក​លោក​អាជ្ញាកណ្ដាល Tony Chapron ពី​ក្រោយ​ក្នុង​នាទី​៩០​បូក​ទៅ​ហើយ។ ភ្លាម​ៗ Tony បាក់​ធាក់​ទៅ​លើ Carlos មួយ​ជើង​ បន្ទាប់​មក​ក៏​ផ្ដល់​កាត​លឿង​ទី​២។ បញ្ចប់​ការ​ប្រកួត Nantes ០-១ PSG។

ក្នុង​សេចក្ដី​ប្រកាស​ចេញ​​ដោយ​សហព័ន្ធកីឡា​បាល់​ទាត់​បារាំង​​បាន​និយាយ​ថា ​ឆ្លង​​កាត់​បច្ចេកទេស​របស់​អាជ្ញាកណ្ដាល​និង​គណៈកម្មាធិការ​សហព័ន្ធ​នៃ​អាជ្ញាកណ្ដាល បាន​សម្រេច​​ដក​លោក Tony Chapron ​ចេញ​​ពី​អាជីព​ ប៉ុន្តែ​សម្រាប់​រយៈពេល​រង​ចាំ​ការ​ផ្ដល់​ជូន​បន្ថែម។

​​សមាគម​បន្ថែម​ថា Tony នឹង​ត្រូវ​ទៅ​ជួប​លីគ​បាល់ទាត់​បារាំង​បន្ថែម​ទៀត ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​បន្ត។ ចាំ​បាន​ថា ក្រោយ​ហេតុការណ៍​ខាង​លើ​កើត​ឡើង​ប្រធាន​ក្លឹប Nantes ចង់​ឲ្យ​មាន​ការ​ព្យួរ​ការងារ​លោក Tony ចំនួន​៦​ខែ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី