iPhone 7 Plus លក់ដាច់ខ្លាំងនៅចិន ប៉ុន្តែនៅចាញ់ Oppo R9s
- 2018-01-16 02:11:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 7 Plus លក់ដាច់ខ្លាំងនៅចិន ប៉ុន្តែនៅចាញ់ Oppo R9s
ចន្លោះមិនឃើញ
ក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានចេញផ្សាយការវិភាគរបស់ខ្លួនអំពីទីផ្សារស្មាតហ្វូនប្រទេសចិន ប្រចាំឆ្នាំ ២០១៧ ដែលមានបង្ហាញព័ត៌មានគួរចាប់អារម្មណ៍ខ្លះៗ។
ស្មាតហ្វូនដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសចិន បានទៅលើ Oppo R9s ដែលដណ្ដើមទីផ្សារបាន ៣% និងតំណែងលេខពីរបានទៅលើ iPhone 7 Plus ដែលមានទីផ្សារ ២,៨% រួមជាមួយ iPhone 7 មានទីផ្សារ ២,៤% ជាប់លេខ ៥។ iPhone 7/7 Plus ជាស្មាតហ្វូនរបស់ក្រុមហ៊ុនក្រៅស្រុកតែមួយគត់ដែលមានឈ្មោះក្នុងបញ្ជី។
ស្មាតហ្វូនដែលស្ថិតនៅតំណែងកំពូលទាំង ១០ ដទៃទៀតរួមមាន vivo X9, Oppo A57, Oppo R11, vivo Y66, Honor 8 lite, Xiaomi Redmi Note 4X និង Honor Enjoy 6X។ ចំនួនលក់ជាមធ្យម ប្រចាំខែរបស់ស្មាតហ្វូនកំពូលទាំង ១០ គឺមានចំនួន ១ លានគ្រឿង នៅក្នុងឆ្នាំ ២០១៧។
ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា Oppo ទទួលបានជោគជ័យតាមរយៈការផ្សព្វផ្សាយលក់ស្មាតហ្វូនរបស់ខ្លួនជាស្មាតហ្វូនជំនាញខាងថត Selfie រួមជាមួយនឹងការបន្ថែមបណ្ដាញលក់របស់ខ្លួន។ បន្ថែមពីនេះស្មាតហ្វូន Oppo ភាគច្រើនមានតម្លៃចន្លោះពី ២០០ ដុល្លារ ទៅ ៤៥០ ដុល្លារ ជាតម្លៃដ៏ពេញនិយមមួយនៅប្រទេសចិន។
ដោយឡែកចំពោះ iPhone 7/7 Plus វិញ ទទួលបានការចាប់អារម្មណ៍ពីប្រជាជនចិនកាន់តែខ្លាំងនៅពេលដែល Apple បានទម្លាក់តម្លៃស្មាតហ្វូននេះ ក្រោយពីបានបញ្ចេញ iPhone 8/8 Plus និង iPhone X ភ្លាម៕