​មុន​នឹង​ល្បី​ល្បាញ​ដូច​សព្វថ្ងៃ​ ​តារា​៥​រូប​នេះ​ធ្លាប់​មាន​ប្រវត្តិ​ធ្វើការ​អ្វី?

  • 2018-01-16 08:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ឈាន​ជើង​ចូល​សិល្បៈ តារា​ថៃ​ល្បីៗ​មួយ​ចំនួន​ធ្លាប់​មាន​ប្រវត្តិ​ធ្វើការ​ផ្សេងគ្នាៗ ដែល​អាជីព​ខ្លះៗ​ក៏​ទាក់​ទង​នឹង​សិល្បៈ ឯ​ខ្លះ​ទៀត​គឺ​មិន​ទាក់​ទង​នឹង​សិល្បៈ​សោះ​ឡើយ។

១. Bella Ranee៖ មុន​ពេល​នាង​ក្លាយ​ទៅ​ជា​តារា​សម្តែង  Bella Raneeគឺ​ធ្លាប់​មាន​អាជីព​ជា​អ្នក​លក់​សម្លៀក​បំពាក់​ម្នាក់ ដោយ​ចូល​ហ៊ុន​គ្នា​ជាមួយ​មិត្ត​ភក្តិ ព្រោះ​នាង​ចង់​រក​ប្រាក់​ចាយ​ដោយ​ខ្លួន​ឯង។

២. Tono Pakin៖ មុន​ពេល​ក្លាយ​ទៅ​ជា​អ្នក​ចម្រៀង និង​ជា​តារា​សម្តែង​ដ៏​ល្បី​ល្បាញ​មួយ​រូប​ប្រចាំ​ប៉ុស្តិ៍ ONE 31 លោក Tono Pakin ធ្លាប់​ជា​អ្នក​ចម្រៀង​តាម Pub ម្នាក់។

៣. Ohm Athsar៖ តារា​រូបនេះ​ធ្លាប់​ជា​គ្រូ​បង្រៀន​ផ្នែក​រូប​វិទ្យា និង​ជា​អ្នក​គ្រប់​គ្រង​មន្ទីរ​ពិសោធន៍​ផ្នែក​កុំព្យូទ័រ​ម្នាក់​ផង​ដែរ។

៤. Hunz The Star៖ លោក​គឺ​ជាអ្នករាំមួយ​រូប​មុន​ពេល​ក្លាយ​ជា​តារា​សម្តែង និង​តារា​ចម្រៀង​ម្នាក់​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍ ONE 31 Channel ។

៥. Junji Gai-A៖ មិត្ត​ស្រី​របស់​តារា​សម្តែង  Mario Maurer រូប​នេះ​ធ្លាប់​ជាអ្នករាំរបស់​តារា​ចម្រៀង​ថៃ  Bie Sukrit, Bird Thongchai និង Chin Chinawut មុន​ពេល​ក្លាយ​ជា​សមាជិក​នៃ​ក្រុម Gai-A ។

ប្រភព៖ thaistarnews   ប្រែសម្រួលៈ m'a pig