វីវរ​ហើយ! តម្លៃ​ Bitcoin ធ្លាក់​ចុះ​ មិន​ខ្ចី​ឡើង​

  • 2018-01-16 09:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូបិយប័ណ្ណ​អេឡិចត្រូនិក​ Bitcoin បាន​ធ្លាក់​ចុះ​តម្លៃ​យ៉ាង​គំហុក​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ ដោយ​​​​ពេល​នេះ​​​ស្ថិត​នៅ​តម្លៃ​ត្រឹម​​ ១១ ៩៨០ ក្នុង​មួយ​ឯកតា។

បើក​ទីផ្សារ​ដំបូង​ Bitcoin មាន​តម្លៃ​ ១៣ ៥៨៥ ដុល្លារ ​នេះ​មាន​ន័យ​ថា​ត្រឹម​មួយ​ថ្ងៃ​ Bitcoin ធ្លាក់​ថ្លៃ​ជិត​ ២ ពាន់​ដុល្លារ​ឯណោះ។ លើស​ពី​នេះ​ Bitcoin បាន​ធ្លាក់​ចុះ​តម្លៃ​ក្រោម​ខ្ទង់​ ១២ ០០០ ដុល្លារ​ ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ៦ ខែ​ធ្នូ​ឆ្នាំ​ ២០១៧ មក។

ការ​ធ្លាក់​ចុះ​តម្លៃ​នេះ​​ក្រោយ​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ហាម​ឃាត់​មិន​ឲ្យ​​ធ្វើ​ការ​ទិញ​លក់​ Cryptocurrency​ ​គ្រប់​ប្រភេទ​ក្រោយ​ប៉ូលិស​ ​និង​អាជ្ញាធរ​ពន្ធដារ​រក​ឃើញ​ថា​អាជីវកម្ម​ប្រភេទ​នេះ​បាន​គេច​ពន្ធ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់៕

​​​

ប្រភព៖ Coin Desk   ប្រែ​សម្រួល៖ សុខហេង