រដ្ឋាភិបាលកូរ៉េខាងត្បូង លែងឲ្យទិញលក់ Cryptocurrency គ្រប់ប្រភេទ
- 2018-01-12 02:32:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលកូរ៉េខាងត្បូង លែងឲ្យទិញលក់ Cryptocurrency គ្រប់ប្រភេទ
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូងទើបប្រកាសហាមលែងឲ្យមានការទិញលក់រូបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency) គ្រប់ប្រភេទ ក្រោយប៉ូលិស និងអាជ្ញាធរពន្ធដាររកឃើញថាអាជីវកម្មប្រភេទនេះបានគេចពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។
Coinone ដែលជាក្រុមហ៊ុនទិញលក់រូបិយប័ណ្ណអេឡិចត្រូនិកធំជាងគេនៅកូរ៉េខាងត្បូងបានបញ្ជាក់ថាអាជ្ញាធរពន្ធដារកូរ៉េបានចាប់ផ្ដើមស៊ើបអង្កេតលើក្រុមហ៊ុនរបស់ពួកគេកាលពីសប្ដាហ៍មុន ខណៈប៉ូលិសក៏បានស៊ើបពីក្រុមហ៊ុន ដែលសង្ស័យមានពាក់ព័ន្ធនឹងល្បែងស៊ីសង។ Bithumb ជាក្រុមហ៊ុនទិញលក់រូបិយប័ណ្ណអេឡិចត្រូនិកធំជាងគេលំដាប់លេខពីរនៅកូរ៉េខាងត្បូងក៏ត្រូវឆ្លងកាត់ការស៊ើបអង្កេត។
រដ្ឋាភិបាលកូរ៉េខាងត្បូងធ្លាប់ប្រកាសរួចហើយកាលពីខែធ្នូ ២០១៧ ថានឹងបិទចោលនូវការចរាចរ រូបិយប័ណ្ណអេឡិចត្រូនិកទាំងឡាយដែលគ្មានប្រភពច្បាស់លាស់ ហើយនឹងដំណើរការរូបិយប័ណ្ណអេឡិចត្រូនិកមួយប្រភេទដែលមានការគ្រប់គ្រងដោយធនាគារ ដើម្បីប្រាកដពីសុវត្ថិភាពអ្នកប្រើប្រាស់ជាមួយលំនឹងសេដ្ឋកិច្ច៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់