ក្ដៅៗ! Mkhitaryan ជា​ដង្ហើម​ស្លាប់​រស់ នៃ​ការ​ផ្ទេរ​ Sanchez ទៅ Man Utd

  • 2018-01-16 13:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mino Raiola ភ្នាក់​ងារ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Henrikh Mkhitaryan ក្នុង​ថ្ងៃ​នេះ បាន​អះអាង​ថា ការ​ផ្ទេរ​របស់​ខ្សែ​ប្រយុទ្ធ Alexis Sanchez ទៅ Manchester United ជោគជ័យ ឬបរាជ័យ អាស្រ័យយ៉ាងខ្លាំងលើ Mkhitaryan ។

លោក Mino Raiola ភ្នាក់​ងារ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Henrikh Mkhitaryan

លោក Raiola បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ The Times ថា៖ “Manchester United នឹង​មិន​អាច​ធ្វើ​ការ​នាំ​យក​ Sanchez ឲ្យ​មក​លេង​នៅ Old Trafford បាន​ឡើយ​ បើ​សិន​ជា​ Mkhitaryan មិន​ព្រម​ចូល​រួម​ជាមួយ Arsenal"។

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​បម្រើ​ប្រយុទ្ធ Henrikh Mkhitaryan ទើប​តែ​មក​ចូល​រួម​ជាមួយ​ក្លឹប​បិសាច​ក្រហម​កាល​ពី ១៨​ខែ​មុន​ប៉ុណ្ណោះ ពី​ក្លឹប Borrussia Dortmund ក្នុង​តម្លៃ​ផ្ទេរ ២៦​លាន​ផោន។ បើ​ទោះ​ជា​លេង​បាន​យ៉ាង​ល្អ​ក្នុង​ប្រកួត​ខ្លះ​ក៏​ដោយ ខ្សែ​បម្រើ​​រូប​នេះ​ត្រូវ​បាន​មតិ​ក្នុង​បាល់ទាត់​ទិតៀន​ជា​ច្រើន​ថា មិន​អាច​រក្សា​ទម្រង់​លេង​ល្អ​របស់​ខ្លួន​បាន​យូរ។ ជា​ពិសេស​មួយ​រយៈ​ចុង​ក្រោយ​ ក្នុង​រដូវ​កាល​នេះ Mkhitaryan មិន​បាន​បង្ហាញ​ទម្រង់​លេង​ល្អ ជា​ច្រើន​ប្រកួត៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី