តារា​ស្រី​រូប​នេះ​មាន​ចង្កេះ​តូច​ខ្លាំង​ ធ្វើ​ឲ្យ​អ្នក​ច្នៃ​ម៉ូដ​ត្រូវបង្រួម​ឈុត​នាង​ពាក់​ទាំង​អស់

  • 2018-01-17 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​រូប​នេះ មាន​ចង្កេះ​តូច​ខ្លាំង​ដែល​សូម្បី​តែ​អ្នក​ច្នៃ​ម៉ូដ​របស់​នាង​ផ្ទាល់​ពិបាក​នឹង​រក​សម្លៀកបំពាក់​ណា​ឲ្យ​​ត្រូវ​ជាមួយ​នឹង​ទំហំ​ចង្កេះ​របស់​នាង។

សមាជិក​ក្រុម OH MY GIRL តារា​ចម្រៀង  Binnie មាន​ចង្កេះ​តូច​ខ្លាំង ដែល​ធ្វើ​ឲ្យ​នាង​ពិបាក​នឹង​រក​សម្លៀក​បំពាក់​ណា​ឲ្យ​សក្ដិ​សម​​នឹង​នាង​ណាស់​។ តារា​ចម្រៀង​រូប​នេះ​មាន​ទម្ងន់​ត្រឹម​តែ ៤៩​គីឡូ​តែ​ប៉ុណ្ណោះ ហើយ​ដោយ​សារ​តែ​ចង្កេះ​ដ៏​តូច​ស្ដើង​របស់​នាង​នេះ​ហើយ​ ទើប​អ្នក​ច្នៃ​ម៉ូដ​​​ត្រូវ​ចង​អាវ​របស់​នាង​ច្រើន​ស្រទាប់​​ទើប​មើល​ទៅ​​សម​​នឹង​ដង​ខ្លួន​របស់​នាង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​សំពត់​នាង​ក៏​ត្រូវ​បាន​កិប​ចូល​ជា​ច្រើន​លេខ​ផង​ដែរ។

ដោយ​សារ​តែ​រូបរាង​របស់​នាង​បែប​នេះ អ្នក​គាំ​ទ្រ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​នាង​គ្រប់​គ្នា។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ តារា​ចម្រៀង​រូប​នេះ បាន​បង្ហាញ​ភាព​ជឿ​ជាក់​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​នាង​ ថា​នាង​មាន​សុខភាព​ល្អ​ណាស់៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា