ថៃចង់ឲ្យពលរដ្ឋដែលកែសម្ផស្ស ទទួលអត្តសញ្ញាណប័ណ្ណថ្មី ព្រោះហេតុផលមួយ
- 2018-01-17 07:11:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃចង់ឲ្យពលរដ្ឋដែលកែសម្ផស្ស ទទួលអត្តសញ្ញាណប័ណ្ណថ្មី ព្រោះហេតុផលមួយ
ចន្លោះមិនឃើញ
រដ្ឋាភិបាលថៃ ចង់ឲ្យធនាគារសួរអតិថិជនដែលធ្លាប់ទទួលការវះកាត់កែសម្ផស្សផ្ទៃមុខ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណថ្មី ដែលមានរូបថតបច្ចុប្បន្នរបស់ពួកគេវិញ ដូច្នេះនឹងមិនមានការភ័ន្តច្រឡំនៅពេលពួកគេទៅធនាគារ ឬស្ថាប័នផ្សេងទៀត ហើយក៏អាចបង្ហាញថាពួកគេជានរណាប្រាកដដែរ។
ជំនួសមកវិញ ពួកគេក៏អាចប្រើវិញ្ញាបនបត្រពីវេជ្ជបណ្ឌិត ដើម្បីបញ្ជាក់ថាពួកគេបានធ្វើការវះកាត់លើផ្ទៃមុខ ដើម្បីពន្យល់ពីមូលហេតុដែលពួកគេមានមុខមាត់ មិនដូចនៅក្នុងប័ណ្ណសម្គាល់ខ្លួន។
សេចក្ដីបង្គាប់នេះចេញមកពីធនាគារថៃ Bank of Thailand ហៅកាត់ថា BOT។ នេះបើយោងតាមរាយការណ៍ពីកាសែត Thai PBS ។
នាយកធនាគារថៃ លោក Yongsak Seanglaw បានថ្លែងកាលពីម្សិលមិញថា ធនាគារត្រូវការពង្រឹងប្រព័ន្ធផ្ទៀងផ្ទាត់របស់ខ្លួនបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ថាគណនីថ្មីរបស់ធនាគារ នឹងមិនត្រូវបានបើកដោយឧក្រិដ្ឋជន ឬអ្នកផ្សេងឡើយ។ លោកក៏បានកត់សម្គាល់ផងដែរថា ទៅថ្ងៃមុខទៀត ធនាគារនឹងទទួលខុសត្រូវចំពោះការខូចខាត ដែលបានប្រព្រឹត្តទៅទាំងផ្នែកព្រហ្មទណ្ឌ និងហិរញ្ញវត្ថុ ប្រសិនបើគណនីក្លែងក្លាយត្រូវបានបើកដំណើរការ និងប្រើប្រាស់។
ការព្រមានរបស់ធនាគារថៃ បានធ្វើឡើងបន្ទាប់ពីជនរងគ្រោះម្នាក់ឈ្មោះ Nicha Kiatthanapaibul អាយុ ២៤ ឆ្នាំ បាននិយាយថាអត្តសញ្ញាណប័ណ្ណដែលនាងបាត់ ត្រូវបានប្រើប្រាស់ដោយក្រុមជនបោកប្រាស់ ដើម្បីបើកគណនីធនាគារចំនួន ៩ នៅធនាគារចំនួន ៧ កន្លែងផ្សេងគ្នា ទុកសម្រាប់ទទួលលុយពីជនរងគ្រោះរបស់ពួកគេ។ នៅពេលនោះ នាង Nicha ត្រូវប៉ូលិសឃាត់ខ្លួន និងជាប់គុកអស់រយៈពេល ៣ ថ្ងៃ។
យ៉ាងណាមិញ ដោយសារការវះកាត់កែសម្ផស្សមានប្រជាប្រិយភាពខ្លាំងនៅប្រទេសថៃ ការស្នើសុំរបស់រដ្ឋាភិបាលពិតជាត្រឹមត្រូវ និងមានន័យ។ ជនជាតិថៃជាច្រើនបានផ្លាស់ប្ដូរសម្ផស្សរបស់ពួកគេ តាមរយៈការកែទម្រង់មុខ , រូបរាង និង ពណ៌សម្បុរ ជាដើម៕
ចុចអាន៖