នាយករដ្ឋមន្រ្តីថៃ ដាក់រូបក្រដាសឲ្យឆ្លើយសំណួរជំនួស រួចដើរចេញធ្វើព្រងើយ

  • 2018-01-09 07:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ បាន​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដើម្បី​ចៀសវាង​ពី​ការ​ឆ្លើយ​សំណួរ​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ដោយ​បន្សល់​ទុក​នូវ​ក្រដាស​កាតុង​មួយ​ផ្ទាំង​ដែល​ជា​រូបលោក ដើម្បី​ឲ្យ​ឆ្លើយ​សំណួរ​ជំនួស។

លោក ប្រាយុទ្ធ ចាន់អូចា បាន​និយាយ​យ៉ាង​ខ្លី​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន នៅ​ខាង​ក្រៅ​ផ្ទះ​ក្នុង​ទីក្រុង​បាងកក បន្ទាប់​ពី​ចូល​រួម​ព្រឹត្តិការណ៍​មួយ​ដែល​លើក​កម្ពស់​ទិវា​កុមារ​អន្តរជាតិ មុន​ពេល​យក​រូប​ក្រដាស​នោះ​ចេញ​មក។

«ប្រសិន​បើ​អ្នក​ចង់​សួរ​សំណួរ​អំពី​រឿង​នយោបាយ ឬ​ជម្លោះ​ណា​មួយ សូម​សួរ​បុរស​ម្នាក់​នេះ​ចុះ (រូប​ក្រដាស)»។ លោក ប្រាយុទ្ធ និយាយ​យ៉ាង​ដូច្នេះ រួច​ដើរ​ចេញ និង​លើក​ដៃ​ជា​សញ្ញា​មួយ​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី