ក្ដៅៗ! ល្បី​ថា​ Yonghwa​ ក្រុម “CNBLUE” ប្រើ​ល្បិច​បោក​ចូល​រៀន​​នៅមហាវិទ្យាល័យ

  • 2018-01-17 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាវិទ្យាល័យ Kyunghee កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក បន្ទាប់​ពី​លេច​ឮ​ដំណឹង​ថា​សាលា​នេះ​បាន​​អនុញ្ញាត​ឲ្យ​តារា​២​រូប​ចូល​រៀន​ដោយ​មិន​បាន​ឆ្លង​កាត់​​ការ​ប្រឡង។

បើ​តាម​ទូរទស្សន៍ SBS បាន​ធ្វើ​សេចក្ដី​រាយការណ៍​​ពី​ព័ត៌មាន​លម្អិតដោយ​មិន​បាន​បញ្ជាក់​ឈ្មោះ​របស់​​តារា​ល្បី​រូប​នោះ កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មករា​នេះ​​ថា៖ "សិល្បករ​ល្បី​​ដែលឈ្មោះ A ត្រូវ​បាន​ទទួល​ឲ្យ​ចូល​រៀន​ក្នុង​មហាវិទ្យាល័យ Kyunghee ក្នុង​ឆ្នាំ​២០១៦។ លោក​ត្រូវ​តែ​ឆ្លង​កាត់​ដំណាក់​កាល​ជា​ច្រើន រួម​ទាំង​ត្រូវ​យក​ឯកសារ​លម្អិត​មួយ​ចំនួន​ ដើម្បី​ធ្វើ​ការ​សម្ភាសន៍ ប៉ុន្តែ​​លោក​មិន​បាន​ធ្វើ​រឿង​ទាំង​នេះ​នោះ​ទេ។ ២​ខែ​ក្រោយ​មក ខាង​សាលា​បាន​បើក​សំណុំ​ឯកសារ​ចាស់​សម្រាប់​ជា​ជំនួយ​ដល់​ការ​រៀប​ចំ​ឯកសារ​ថ្មី។ ដូច​លើក​មុន​ដែរ តារា​រូប​នេះ​មិន​បាន​បង្ហាញ​ខ្លួន​សម្រាប់​ការ​សម្ភាសន៍​​នោះ​ទេ ប៉ុន្តែ​លើក​នេះ លោក​ត្រូវ​គេ​ទទួល​ឲ្យចូល​ថ្នាក់​បញ្ចប់​ការ​សិក្សា"។

ពួក​គេ​ក៏​បាន​បញ្ជាក់​ដែរ​ថា​តារា​រូប​នោះ​ ជា​តារា​ក្នុង​ក្រុម​ចម្រៀង​មួយ ហើយ​ជា​តួ​សម្ដែង ​ក៏​ដូចជា​ពិធីករ​ផង​ដែរ។ ហើយ​ពួក​គេ​បាន​បញ្ជាក់​ទៀត​ថា តារា​ម្នាក់​នេះ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ក្នុង​រឿង​ភាគ​មួយ​កាល​ពី​ឆ្នាំ ២០០៩។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការ​បែប​នេះ មនុស្ស​ទូទៅ​ដាក់​ការ​សង្ស័យ​ច្រើន​ទៅ​លើ​តារា​ចម្រៀង Yonghwa។ ព័ត៌មាន​ដែល​បាន​រៀប​រាប់​ទាំង​ប៉ុន្មាន​គឺ​ត្រូវ​នឹង​លោក ហើយ​ជាពិសេស​នៅ​ឆ្នាំ​២០០៩ លោក​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​រឿង “You Are Beautiful”។

ក្រោយ​មក​​ខាង​ផលិតកម្ម FNC Entertainment ក៏​បាន​ឆ្លើយ​តប​ទៅ​ព័ត៌មាន​ទាំង​នោះ ហើយ​ទទួល​ស្គាល់​ថា តារា​ចម្រៀង Yonghwa ពិត​ជា​ស្ថិត​ក្នុង​ការ​សួរ​នាំ​ពិត​មែន ប៉ុន្តែ​​ពួក​គេ​បាន​បដិសេធ​ថា​លោក​មិន​មាន​បំណង​ធ្វើ​ការ​បោក​ប្រាស់​ណា​មួយ​ដើម្បី​បាន​បញ្ចប់​ការ​សិក្សា​របស់​លោក​នោះ​ទេ។

Yonghwa (ក្រុម CN BLUE)
Kyuhyun (ក្រុម Super Junior)
Zico (ក្រុម Block B)

មុន​ពេល​ព័ត៌មាន​ទទួល​ស្គាល់​ថា​តារា​ចម្រៀង Yonghwa ស្ថិត​ក្រោម​ការ​សួរ​នាំ​នោះ Kyuhyun​សមាជិក​ក្រុមSuper Juniorនិង​សមាជិក​ក្រុម Block B តារា​ចម្រៀង Zico ក៏​មាន​ឈ្មោះ​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​កម្មវិធី​ពិសេស​នេះ​ផង​ដែរ។ ការ​សង្ស័យ​នេះ​ផ្ដើម​ចេញ​ដំបូង​ពី​ដំណឹង​មិន​ច្បាស់​ការ​ពី​សារព័ត៌មាន៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា