Wing បាន​ពាន​លេខ១ ដំបូង​គេ​នៅ​ខ្មែរ ជា​ធនាគារ​ទូទាត់​ចល័ត​ល្អ

  • 2018-01-17 08:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ឯកទេស​វីង (Wing) បាន​គ្រង​តំណែង​លេខ១ ក្នុង​ប្រទេស បន្ទាប់​ពី​ទទួល​បាន​ការ​ដាក់​ឈ្មោះ​ជា “ធនាគារ​ទូទាត់​ចល័ត​ល្អ​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧” (Best Mobile Payment Solutions Cambodia 2017) ក្នុង​កម្រិត​កិត្យានុភាព​នៃ​ពាន​រង្វាន់​ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកល ដែល​រៀបចំ​ដោយ​ទស្សនាវដ្ដី Global Banking & Financial Review។

ក្រៅ​ពី​ពាន​ដែល​ទទួល​បាន​ដំបូង​គេ​នៅ​កម្ពុជា​នេះ Wing ក៏​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស "Most Promising" នៅ​កម្រិត​ពាន​រង្វាន់​ធុរកិច្ច​អាស៊ាន​លើក​ទី១០ ផង​ដែរ។

លោក Jojo Malolos អគ្គនាយកWing បាន​និយាយ​ថា៖ "ពាន​រង្វាន់​នេះ​មិន​ត្រឹមតែ​សម្រាប់​ធនាគារ​ប៉ុណ្ណោះ​ទេ ក៏​សម្រាប់​បុគ្គលិក​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បម្រើ​ការងារ​ចំពោះ​អតិថិជន​របស់​យើង និង​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ"។

ផលិត​ផល​ថ្មីៗ​ដូចជា កាត​ឥណទាន​អន្តរជាតិ​តាម​អនឡាញ (Wing Online Mastercard) និង​កាត​រថយន្ត​ក្រុង (City Bus Card) ដែល​ជា​ផ្នែក​មួយ​ជួយ​ការ​ទូទាត់​ប្រាក់​ទាំង​ស្រុង​ព្រម​ទាំង​លុប​ចោល​នៃ​ការ​មិន​ប្រើ​សាច់ប្រាក់​នឹង​ផ្ដល់​ឲ្យ​អតិថិជន​នូវ​ជម្រើស​កាន់​តែ​ច្រើន ងាយស្រួល ហើយ​សាមញ្ញ។

លោក Malolos បាន​បន្ថែម​ថា៖ "ដំណោះ​ស្រាយ​សេវា​ទូទាត់​ចល័ត​របស់​យើង​បាន​បើក​ទ្វារ​ចំហ​ដល់​ពិភព​លោក​ដែល​កន្លង​មក​ពិបាក​នឹង​សម្រេច​បាន​នៅ​កម្ពុជា ពី​ការ​ផ្ទេរ​សាច់ប្រាក់​ទៅ​លើ​ការ​ទូទាត់​វិក្កយបត្រ"។

Wing ផ្ដល់​ភាព​ងាយ​ស្រួល និង​ប្រសិទ្ធភាព​ជាមួយ​ការ​ផ្ទេរ​ប្រាក់ ការ​ទូទាត់​វិក្កយបត្រ រួម​ជាមួយ​សេវាកម្ម​ដូចជា៖

  • ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទូទាត់​ជាង ២ ០០០ មក​ពី​វិស័យ​ជាច្រើន​រួម​មាន សាលា​រៀន សំណង់ ធនាគារ អ្នក​ផ្គត់​ផ្គង់​អាហារ លក់រាយ អ៊ីនធឺណិត...។
  • ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាង ៦ ០០០ មាន​នៅ​ទូទាំង​ប្រទេស​ដូចជា ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​លក់រាយ និង​ពាណិជ្ជកម្ម​ជាច្រើន ដែល​បញ្ចុះ​តម្លៃ​ដល់ ៥០% ។
  • មាន​ភ្នាក់ងារ​ជា​បណ្ដាញ​ទូទាំង​ប្រទេស​ជាង ៥ ០០០កន្លែង។
  • កម្មវិធី Wing បម្រើ​ជូន ២៤ម៉ោង​ក្នុង ១ថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ៣៦៥ថ្ងៃ ក្នុង​១ឆ្នាំ។
  • កាត​រថយន្ត​ក្រុង
  • កាត​ឥណទាន​អន្តរជាតិ​តាម​អនឡាញ (Wing Online Mastercard)
  • សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ជាង ៥០ប្រទេស៕

ដោយ៖ វិទូ