គាំទ្រ​យូរ​ហើយ​ មាន​ដឹង​តារា​ថៃ​លំដាប់ A ទាំងនេះចូលចិត្តអាហារ​អ្វីខ្លះទេ?

  • 2018-01-17 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្នាក់ៗ​សុទ្ធ​តែ​មាន​រស​និយម​ខុសៗ​គ្នា​ បើ​និយាយ​ពី​អាហារ​ ខ្លះ​ចូល​ចិត្ត​ផ្អែម​ ខ្លះ​ប្រៃ​ ជូរ​ ហិរ។ សម្រាប់​សិល្បករ-សិល្បការិនី​ទាំង​នេះ​វិញ​ ក៏​ដូចគ្នា​ដែរ​ គឺ​ម្នាក់ៗ​ចូល​ចិត្ត​អាហារ​សុទ្ធ​តែ​ប្លែក​គ្នា​ទាំង​អស់។ តើ​អាហារ​ប្រភេទ​ណា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​តារា​ថៃ​ល្បី​ឈ្មោះ​ ៩​នាក់​ថ្ងៃ​នេះ? ទស្សនា​ដូច​ខាងក្រោម៖

១. តារា​សម្ដែង​ Yaya Urassaya ចូលចិត្ត​ញ៉ាំអាហារ​ថៃ​ណា​ដែល​ហិរៗខ្លាំង។

២. តារា​សម្ដែង​ Nadech Kugimiya ចូល​ចិត្ត​ញ៉ាំ​ល្ហុងបុក។

៣. តារា​សម្ដែង​ Aum Patchrapa ចូលចិត្ត​ញ៉ាំ​ល្ហុង​បុក។

៤. តារា​សម្ដែង​ Kimmy Kimberley ចូល​ចិត្ត​បង្អែម​ ដូចជា​ការ៉េម​ និង​នំ។

៥. តារា​សម្ដែង​ Weir Sukollawat ចូល​ចិត្ត​ឆា​ថ្លើមជាមួយ​ខ្ទឹម​បារាំង។

៦. តារា​សម្ដែង​ James Jirayu ចូល​ចិត្ត​ញ៉ាំ​ ការី​ខៀវ​ ស្នាដៃ​ម្ដាយ​របស់​លោក។

៧. តារា​សម្ដែង​ Bee Namthip ចួល​ចិត្ត​ញ៉ាំ​ល្ហុងបុក។

៨. តារា​សម្ដែង​ Kwan Usamanee ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី​ ជាពិសេស​ត្រី​ប្លាធូ។

៩. តារា​សម្ដែង​ Taew Natapohn ចូល​ចិត្ត​ញ៉ាំ​អាហារ​ជប៉ុន៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី