កុំព្យូទ័រសមាជិកក្រុមអ្នករចនាពុម្ពអក្សរខ្មែរ ដុនដាបខ្លាំង កំពុងដង្ហោយរកជំនួយ
- 2018-01-18 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំព្យូទ័រសមាជិកក្រុមអ្នករចនាពុម្ពអក្សរខ្មែរ ដុនដាបខ្លាំង កំពុងដង្ហោយរកជំនួយ
ចន្លោះមិនឃើញ
ប្រិយមិត្តខ្លះប្រហែលជាធ្លាប់ស្គាល់ហើយ ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ ដែលបានព្យាយាមត្រួសត្រាយផ្លូវរចនាពុម្ពអក្សរខ្មែរបានច្រើនជាង ៥០០ ម៉ូតមកហើយ។ ពេលនេះកុំព្យូទ័រសមាជិកក្រុមអ្នករចនាពុម្ពអក្សរខ្មែរ ដុនដាបខ្លាំង កំពុងដង្ហោយរកជំនួយពីអ្នកទាំងអស់គ្នា។
លោក ឆូយ ប៊ុនសុខហេង ជាសមាជិកសកម្មម្នាក់ក្នុងក្រុមបានរៀបរាប់ថា ដោយសារខ្វះខាតលុយក្នុងការទិញកុំព្យូទ័រល្អមកប្រើ ជាង២ឆ្នាំមកនេះ លោកបានទុកចោលការងាររចនាពុម្ពអក្សរត្រកូល iKampuchea ជាង ១០ ម៉ូតមិនទាន់បានធ្វើ ហើយមកទល់ថ្ងៃនេះកុំព្យូទ័រក៏ខូចមើលលែងយល់ គ្មានលុយជួសជុលទៀត ក៏សម្រេចចិត្តអំពាវនាវដល់បងប្អូនសប្បុរសធម៌ ជួយថវិកា ដើម្បីទិញកុំព្យូទ័រមួយគ្រឿង សម្រាប់យកប្រើប្រាស់លើការងាររចនាពុម្ភអក្សរខ្មែរ។
បើសិនជាមានបងប្អូនណាចង់បរិច្ចាគថវិកា ឬកុំព្យូទ័រ ទៅលើអ្នកបង្កើតពុម្ពអក្សរខ្មែរដែលកំពុងប្រើប្រាស់លើកុំព្យូទ័រអាចទំនាក់ទំនងតាមនេះបាន ព្រោះពុម្ពអក្សរខ្មែរដែលពួកយើងប្រើរាល់ថ្ងៃគឺចេញពីពួកគាត់ទាំងអស់។
ចឹងបើបងប្អូនណាចង់ជួយសម្រួលដល់ការងាររបស់ពួកគាត់ អាចទំនាក់ទំនងតាមលេខទូរសព្ទ៖ 069 556 887/089 556 887។
មើលវិដេអូនេះ ទើបដឹងកុំព្យូទ័រដុនដាបប៉ុណ្ណា