៣ព្រឹត្តិការណ៍សំខាន់ៗកើតឡើងក្នុងវិស័យបាល់ទាត់ខ្មែរនៅដើមសប្ដាហ៍នេះ
- 2018-01-18 02:33:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ព្រឹត្តិការណ៍សំខាន់ៗកើតឡើងក្នុងវិស័យបាល់ទាត់ខ្មែរនៅដើមសប្ដាហ៍នេះ
ចន្លោះមិនឃើញ
ក្រុមនីមួយៗក្នុងលីគកំពូលកម្ពុជាកំពុងមានការចាប់អារម្មណ៍នាំចូលកីឡាករថ្មីៗ ដើម្បីពង្រឹងក្លឹបរបស់ខ្លួន។ ក្នុងដើមរដូវកាល២០១៨ នេះមានរឿងភ្ញាក់ផ្អើលជាច្រើនបានកើតឡើង ដោយឡែកនៅដើមសប្ដាហ៍នេះក៏មានរឿងធំៗ បីបានកើតឡើងក្នុងវិស័យបាល់ទាត់ខ្មែរផងដែរ។ ដើម្បីឲ្យប្រិយមិត្តដឹងច្បាស់ Sabay សូមបង្ហាញជូន៖
១-ប្រាក់ ធីវ៉ា ក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន Mizuno ៖ ប្រាក់ ធីវ៉ា បានក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុននេះ ដោយទទួលបានការប្រើប្រាស់សម្ភារៈកីឡាពេញមួយឆ្នាំ២០១៨។ ការចុះកុងត្រានេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។
**២-ច្រឹង ពលរដ្ឋ នឹងអាចចេញពីទ័ព៖** កាលពីពេលកន្លងទៅកីឡាកររូបនេះត្រូវបានលោក ទេព ឡុងរចនា ជាគ្រូបង្វឹកស្រលាញ់ទម្រង់លេង និងសរសើរពីសមត្ថភាពរបស់គេ ថែមទាំងចង់ឲ្យកីឡាកររូបនេះនៅជាមួយទ័ពឲ្យបានយូរអង្វែង។ ដោយឡែកពេលនេះរូបគេត្រូវបានក្លឹបអ្នកមានពីរកំពុងតាមប្រមាញ់ និងធ្វើការចរចា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺរូបគេ នឹងអាចផ្លាស់ទៅវិសាខា ដែលជាក្លឹបទើបឡើងមកលេងលីគកំពូលកម្ពុជាលើកដំបូង។
៣-ទ័ពទម្លាយខ្ទង់ចំណាយឆ្នាំមុន និងប្រកាសកីឡាករចំណូលថ្មី៥រូប៖ ក្រសួងការពារជាតិ (ទ័ព)បានធ្វើការទម្លាយខ្ទង់ចំណាយកាលពីរដូវកាលមុនប្រមាណ ៤០ ម៉ឺនដុល្លារអាមេរិក។ ក្នុងឱកាសនោះដែរពួកគេបានប្រកាសកីឡាករចំណូលថ្មីទាំង ៥ រួមមានខាងត្បូង ៣នាក់ គឺខ្សែប្រយុទ្ធ Lee Junheob, ខ្សែការពារ Yoo Jae Ho ខ្សែប្រយុទ្ធ Na Hyosung រួមទាំងកីឡាករជប៉ុន ២នាក់ ខ្សែបម្រើ Yudai Ogawa ខ្សែប្រយុទ្ធ Daiki Matsumoto ៕