ឪពុកកូនក្រីក្រ រស់លើឡានឈ្នួល ទីបំផុតទទួលប្រាក់បរិច្ចាគជាង ១លានបាត ដោយសារហេតុផលមួយ (មានវីដេអូ)

  • 2018-01-18 03:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ជា​ច្រើននៅ​ក្នុង​ប្រទេស​ថៃ បាន​នាំ​គ្នាបរិច្ចាគ​ប្រាក់​សរុប​ជាង ១,៣ លាន​បាត (៤១៥ ៧០០ដុល្លារ) ទៅ​ដល់​បុរស​ជា​អ្នក​រត់​ឡានឈ្នួល (Songthaew) និង​កូន​ប្រុស​អាយុ ១០​ឆ្នាំ​ម្នាក់ ក្រោយ​ពី​រឿង​រ៉ាវ​ដ៏​កម្សត់​នៃ​ជីវិត​របស់​ពួក​គេ​ បាន​ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម​ កាល​ពី​សប្ដាហ៍​មុន។

អស់​រយៈ​ពេល ៤​ខែ លោក Rungroj Thipparat អាយុ ៦២ ឆ្នាំ រួម​ជាមួយ​កូន​ប្រុស​ឈ្មោះ Kampanat ត្រូវ​គេង​លើឡានឈ្នួល​ដែល​ជួល​ពីគេ , ងូត​ទឹក​នៅ​ហ្គារាស់សាំង និង​បរិភោគ​អាហារ​ដែល​សល់​ពី​វត្ត។ ជា​រៀង​រាល់​ថ្ងៃ លោក Rungroj បាន​រត់​ឡានឈ្នួល​នៅ​តំបន់ Hat Yai ក្នុង​ខេត្ត Songkhla ដែល​អាច​រក​ចំណូល​បាន​ពី ២០០ ទៅ ៣០០​បាត (៦-៩​ដុល្លារ) ប៉ុន្តែ​លោក​ត្រូវ​បង់​ថ្លៃ​ជួល​ឡានឈ្នួល​ អស់ ៤​ដុល្លារ​បាត់​ទៅ​ហើយ​​ក្នុង​មួយ​ថ្ងៃ។

ចំណែក​ឯ​កូន​ប្រុស​របស់​លោក ជា​សិស្ស​ថ្នាក់​ទី​២ ត្រូវ​ងើប​ពី​ព្រលឹម​ ដើរ​តាម​ព្រះសង្ឃ​បិណ្ឌ​បាត ដើម្បី​ទទួល​បាន​អាហារ​ខ្លះ​ៗ​សម្រាប់​បរិភោគ។ នៅ​ពេល​ដែល​អ្នក​កាសែត​សួរ ថា​តើ​គេ​ចង់​បាន​អ្វី​នៅ​ថ្ងៃ​នៃ​ទិវា​កុមារ ក្មេង​ប្រុស​រូប​នេះ និយាយ​ថា​ខ្លួន​ចង់​បាន​របស់​ដែល​ក្មេង​ភាគ​ច្រើន​មាន នោះ​គឺ កង់​មួយ​គ្រឿង និង​សំលៀកបំពាក់ Superman។

លោក Rungroj បាន​និយាយ​ថា ប្រពន្ធ​របស់​លោក​បាន​ចាក​ចោល​ខ្លួន កាល​ពី​កូន​ប្រុស​មាន​អាយុ ៣​ឆ្នាំ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក លោក​មិន​ដែល​បាន​ទទួល​ដំណឹង​អ្វី​ពី​ប្រពន្ធ​នោះ​ទេ។ លោក​បន្ត​ថា លោក​មាន​អារម្មណ៍​សោក​ស្ដាយ​យ៉ាង​ខ្លាំង ដែល​មិន​អាច​ទិញ​របស់​របរ​ក្មេង​លេង​ឲ្យ​កូន​បាន និង​មាន​ត្រឹម​សំលៀក​បំពាក់​ ២-៣ កំផ្លេ​ប៉ុណ្ណោះ។

កាល​ពី​ម្សិលមិញ មជ្ឈមណ្ឌល​សិក្សា​ក្នុង​ខេត្ត បាន​​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​បង្ហាញ​ថា​លោក Rungroj បាន​ទទួល​ជំនួយ​ជាង ១,៣ លាន​បាត (៤១៥ ៧០០ដុល្លារ) ទៅ​ក្នុង​​គណនី​ធនាគារ​របស់​លោក បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​​មួយ​បាន​ចុះ​ផ្សាយ​រឿង​រ៉ាវ​របស់​លោក​។

លើស​ពី​នេះ​ទៀត ក៏​មាន​សប្បុរស​ជន​ម្នាក់​ បាន​ទុក​ដី​នៅ​សង្កាត់ Bangklam ទៅ​ឲ្យឪពុក​កូន​នេះ ដើម្បី​ឲ្យពួក​គេ​អាច​សាងសង់​ផ្ទះ​​រស់​នៅ​ផង​ដែរ។ ប៉ុន្តែ ឪពុក និង​កូន​ខាងលើ​ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ផ្លាស់​ចូល​ទៅ​នៅ​ផ្ទះ​ជួល​មួយ​កន្លែង នៅ​ទីក្រុង​ Hat Yai ហើយ​មាន​អ្នក​ជំនួញ​ម្នាក់​ជា​អ្នក​ទទួល​បន្ទុក​បង់​ថ្លៃ​ផ្ទះ។

ជា​ចុង​ក្រោយ លោក Rungroj បាន​និយាយ​ថា លោក​នឹង​យក​លុយ​ទៅ​ប្រើ​ប្រាស់​សម្រាប់​ការ​ស្នាក់​នៅ និង​ថ្លៃ​សិក្សា​របស់​កូន​ប្រុស Kampanat ដែល​មាន​ក្តី​ស្រមៃ​ចង់​ធ្វើ​ជា​ប៉ូលិស​នៅ​ពេល​គេ​ធំ​ឡើង៕

សូម​ទស្សនា​វីដេអូ ៖

ចុចអាន ៖

-ថៃចង់ឲ្យពលរដ្ឋដែលកែសម្ផស្ស ទទួលអត្តសញ្ញាណប័ណ្ណថ្មី ព្រោះហេតុផលមួយ

-សឹងមិនជឿ! ស្វាព្រៃលួចយកទូរសព្ទទៅ រួចនិយាយ Video Call ជាមួយម្ចាស់ទូរសព្ទវិញ

-ឃាត់ខ្លួនអ្នកលក់ឡេធ្វើឲ្យគូទស ក្រោយស្រាតបង្ហាញប្រសិទ្ធភាព លើបណ្តាញសង្គម (មានវីដេអូ)

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី