Sanchez នឹងមានប្រាក់អាទិត្យច្រើនជាង Kane ៤ដង ប្រសិនទៅ Man Utd
- 2018-01-18 03:01:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sanchez នឹងមានប្រាក់អាទិត្យច្រើនជាង Kane ៤ដង ប្រសិនទៅ Man Utd
ចន្លោះមិនឃើញ
Manchester United បានយល់ព្រមរួចរាល់ឲ្យ Alexis Sanchez ក្លាយជាកីឡាករទទួលថ្លៃនឿយហត់ច្រើនជាងគេក្នុងក្លឹបនិងក្នុងប្រវត្តិសាស្ត្រPremier League ប្រសិនគេមក Old Trafford។
បិសាចក្រហមនឹងចំណាយ២០លានផោនទៅ Arsenal ដើម្បីយកកីឡាករឈីលីខាងលើ និងផ្ដល់១៥លានផោនផ្សេងទៀតទៅលោក Fernando Felicevich ដែលជាភ្នាក់ងាររបស់ Sanchez។ ប្រសិនជាអាចចូលរួមនឹង United កីឡាករមិនសូវខ្ពស់វ័យ២៩ឆ្នាំនឹងទទួលបានថ្លៃពលីកម្ម៤៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដែលចំនួននេះច្រើនជាងប្រាក់អាទិត្យ Harry Kane ៤ដងឯណោះ។
ទោះបីជាកាត់ពន្ធរួចរាល់ក្ដី Sanchez ក៏នៅអាចទទួលបានជាង១លានផោនក្នុង១ខែដែរ។ ក្នុងការចរចា Man Utd ព្រមផ្ដល់កុងត្រាដល់ Sanchez ដល់ទៅ៤ឆ្នាំកន្លះ។ បើគិតពីចំណូលក្នុង៤ឆ្នាំកន្លះនេះខ្សែប្រយុទ្ធរបស់ Arsenal បច្ចុប្បន្ននឹងទទួលបាន១៧០ផោន។ យ៉ាងណាក្ដី ពេលនេះទាំង Man Utd និង Arsenal កំពុងស្ថិតក្នុងចំណុចចរចា ពេលប្រកាសជាផ្លូវការ Sabay នឹងផ្ដល់ជូនព័ត៌មានបន្ថែមទៀត៕
ចុចអាន៖
ផុយ! ៨គ្រាប់ជ័យជម្នះរបស់ PSG Neymar ទាត់ចូល៤ Assist ២
Chelsea ទម្លាក់ Norwich ចេញពី FA Cup ទោះមានគ្នាតែ៩នាក់