មកស្គាល់ មនុស្សអច្ឆរិយទាំង ១០ កម្រប្រទះអ្នកមានសមត្ថភាពដូច

  • 2018-01-19 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​គ្នា ប្រាកដ​ជា​ធ្លាប់​បាន​ទស្សនា​រឿង​តុក្កតា​អច្ឆរិយ ឬ​មាន​សមត្ថភាព​ពិសេស​រួច​មក​ហើយ។ ប៉ុន្តែ អ្នក​ប្រហែល​ជា​មិន​ធ្លាប់​បាន​ដឹង និង​ស្គាល់ មនុស្ស​ដែល​មាន​សមត្ថភាព​ពិសេស​នៅ​ក្នុង​ពិភពលោក​យើង​នោះ​ទេ។

ខាង​ក្រោម​នេះ គឺ​ជា​មនុស្ស​អច្ឆរិយ​ទាំង ១០ កម្រ​ប្រទះ​អ្នក​មាន​សមត្ថភាព​ដូច ៖

១. បុរសដែកឆក់

បុរស​ជន​ជាតិ​ចិន​ឈ្មោះ Liew Thow Lin ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មនុស្ស​ដែក​ឆក់ ដែល​លោក​អាច​ឆក់​វត្ថុ​ធាតុ​ដែក​នានា​ឲ្យ​ជាប់​នឹង​ខ្លួន​បាន។ អ្នក​វិទ្យាសាស្ត្រ មក​ពី​សកលវិទ្យាល័យ​បច្ចេកវិទ្យា ម៉ាឡេស៊ី បាន​រក​ឃើញ​ថា ស្បែក​របស់​លោក Liew មាន​កម្រិត​កកិត​ខ្លាំង ដែល​ធ្វើ​ឲ្យ​វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ឆក់​លោហៈ​ធាតុ។

២. បុរសខ្លួនកៅស៊ូ

លោក Daniel Browning Smith បាន​បំបែក​កំណត់​ត្រា​ពិភពលោក ជា​មនុស្ស​ដែល​អាច​ពត់​ខ្លួន​បាន​ខ្លាំង​បំផុត។ សមត្ថភាព​ពិសេស​របស់​លោក បាន​កើត​ឡើង​តាម​រយៈ​ជម្ងឺ​ផ្លាស់​ប្ដូរ​ហ្សែន ដែល​ហៅ​ថា​(hyperhmobile Ehlers-Danlos syndrome)។ ទោះ​ជា​យ៉ាង​ណា វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​ផង​ដែរ ប៉ុន្តែ​លោក Daniel មាន​ការ​ឈឺ​ចាប់​បន្តិចបន្តួច​ប៉ុណ្ណោះ។

៣. មនុស្សរត់លើទឹក

ព្រះសង្ឃ​សៅល៉ីង​មួយ​អង្គ ព្រះ​នាម Shi Liang គឺ​ជា​មនុស្ស​មាន​សមត្ថភាព​ពិសេស ដែល​អាច​រត់​នៅ​លើ​ទឹក​រហូត​ដល់​រយៈ​ចំងាយ ១២៥ ម៉ែត្រ និង​បាន​បំបែក​កំណត់​ត្រា​ពិភពលោក​កាល​ពី​ឆ្នាំ ២០១៥។

៤. បុរសមិនដែលដេក

បុរស​ជន​ជាតិ​វៀតណាម​ម្នាក់​ឈ្មោះ Ngoc បាន​កើត​នៅ​ឆ្នាំ ១៩៤២ និង​មាន​ជំងឺ​គេង​មិន​លក់​ធ្ងន់​ធ្ងរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក មិន​បាន​ដេក​អស់​រយៈ​ពេល ៤៣​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Ngoc នៅ​តែ​មាន​សតិ​អារម្មណ៍​ប្រក្រតី និង​អាច​ធ្វើ​ការ​ធ្ងន់​បាន​ជា​ធម្មតា។

៥. កំពូលមនុស្សពូកែចាំ

លោក Stephen Wiltshire ជា​វិស្វករ​ជនជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​បាន​ទទួល​ស្គាល់​សម្រាប់​ការ​ចង​ចាំ​របស់​ខ្លួន។ លោក​អាច គូរ​ទេសភាព​ណា​មួយ​ឡើង​វិញ​ទាំង​ស្រុង ដោយ​គ្រាន់​តែ​សម្លឹង​មើល​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ កាល​ពី​ក្មេង លោក Stephen ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មាន​រោគ​សញ្ញា Savant ដែល​ជា​ហេតុ​ធ្វើ​ឲ្យ លោក​មាន​ទេពកោសល្យ​ នៃ​ការ​ចង​ចាំ។

៦. កំពូល​មនុស្ស​ធ្មេញ​មាំ

លោក Rathakrishnan Velu ជន​ជាតិ​ឥណ្ឌា បាន​បំបែក​កំណត់ត្រា ប្រើ​ធ្មេញ​ទាញ​រថភ្លើង​ទម្ងន់ ២៦០ តោន ក្នុង​ចម្ងាយ ៤,២​ម៉ែត្រ។ លោក​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​មនុស្ស​មាន​ធ្មេញ​មាំ​បំផុត​ក្នុង​ពិភព​លោក។

៧. មនុស្សមិនខ្លាច​រងា

លោក Wim Hof គឺ​ជា​មនុស្ស​ដែល​មិន​ស្គាល់​ភាព​ក្តៅ និង​រងា​នោះ​ទេ។ លើស​ពី​នេះ​ទៀត លោក គឺ​ជា​អ្នក​និពន្ធ​សៀវ​ភៅ Wim Hof Method ដែល​បង្ហាញ​ពី​វិធីសាស្ត្រ​ហ្វឹក​ហាត់​ស្មារតី និង​រាង​កាយ ដើម្បី​ប្រឆាំង​នឹង​សីតុណ្ហភាព​ផង​ដែរ។

៨. មនុស្ស​ប្រជៀវ

កាល​ពី​ក្មេង លោក Ben Underwood បាន​កើត​ជំងឺ​មហារីក​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​លោក​ពិការ​ភ្នែក​ទាំង​សង​ខាង។ ក្រោយ​មក ម្ដាយ​របស់ Ben បាន​សម្គាល់​ឃើញ​ថា គេ​អាច​លេង​ហ្គេម, ជិះ​កង់, ជិះ​ស្គី, ឡើង​ដើម​ឈើ និង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ទាំង​អស់ តាម​រយៈ​ការ​ប្រើប្រាស់​សំឡេង​ចុច ប្រៀប​ដូច​ជា​ប្រជៀវ​ដែល​រស់​ក្នុង​រូង​ងងឹត​អញ្ចឹង។

៩. កំពូល​អ្នក​បរិភោគ​មិន​រើស

បុរស​ជន​ជាតិ​បារាំង​ឈ្មោះ Michel Lotito មាន​សមត្ថភាព​ពិសេស​អាច​បរិភោគ​របស់​គ្រប់​យ៉ាង​ដូច​ជា ជ័រ, ដែក និង​កែវ។ លោក Michel ត្រូវ​បាន​ទទួល​ភាព​ល្បីល្បាញ​ខ្លាំង នៅ​គ្រា​មួយ​ដែល​លោក​បរិភោគ​យន្តហោះ។

១០. បុរសមិនខ្លាចសត្វសាហាវ

អ្នក​ថែ​រក្សា​សួន​សត្វ​ម្នាក់​ឈ្មោះ Kevin Richardson ត្រូវ​បាន​គេ​ទទួល​ស្គាល់​សម្រាប់​សមត្ថភាព​ពិសេស​របស់​លោក ដែល​អាច​មិន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​មិន​ខ្លាច​សត្វ​ព្រៃ​កាច​សាហាវ។ ដូច​ដែល​អ្នក​បាន​ឃើញ​ក្នុង​រូប​ភាព​ខាង​លើ លោក Kevin កំពុង​ប្រលែង​លេង​ជាមួយ​សត្វ​សាហាវ​ដូច​ជា តោ, ខ្លា និង ឆ្កែ​ព្រៃ​ជា​ដើម៕

ចុចអាន ៖

-ដឹងអត់ លេខចុងក្រោយនៃឆ្នាំកំណើតអ្នក អាចបង្ហាញអាថ៌កំបាំងមិនគួរឲ្យជឿ

-រឿង៩យ៉ាង អ្នកវ័យ២០ឆ្នាំគួរធ្វើ បើចង់ក្លាយជាអ្នកមាន នៅវ័យ៣០ឆ្នាំ

-បែកធ្លាយ ទីតាំងលាក់មកុដរាជវង្សអង់គ្លេសពីពួក Nazi អំឡុងសង្គ្រាមលោកលើកទី ២

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន